ព័ត៌មានអន្ដរជាតិ
វៀតណាមត្រៀមប្រារព្ធពិធីបុណ្យបង្គាលើកដំបូង នៅចុងឆ្នាំ ២០២៣
ពិធីបុណ្យបង្គានឹងត្រូវរៀបចំឡើងជាលើកដំបូងក្នុងខេត្ត Ca Mau ភាគខាងត្បូងនៃប្រទេស វៀតណាម នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ដោយមានការប្រកួតប្រជែងញ៉ាំបង្គា និងចាប់មឹក ។

វៀតណាមសន្យាថា ការប្រកួតប្លែកៗបែបនេះនឹងធ្វើឱ្យអ្នកទស្សនាសប្បាយរីករាយក្នុងអំឡុងពេលពិធីបុណ្យជាមិនខាន ។ ក្រៅពីនេះ គេមានសកម្មភាពផ្សេងៗទៀត រួមទាំងការប្រលងគូររូបបង្គា ល្បែងទាយការស្ទូចត្រី និងធ្វើសត្វសមុទ្រពីស្លឹកដូងជាដើម ។
កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា លោក Tran Hieu Hung ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ca Mau បាននិយាយថា ព្រឹត្តិការណ៍នេះក៏រៀបចំឱ្យភ្ញៀវទេសចរណ៍ទទួលទានអាហារសមុទ្រផងដែរ ។

ខេត្ត Ca Mau គ្រោងនឹងអញ្ជើញប្រជាជនទូទាំងខេត្តក្រុងចំនួន ៤២ នៃ វៀតណាម ឱ្យចូលរួមក្នុងពិធីបុណ្យ និងដាក់តាំងផលិតផលសំខាន់ៗរបស់ខ្លួនទៀតផង ។
បុណ្យបង្គាខាងមុខរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រហែល ១០ ០០០ នាក់ ដើម្បីលើកតម្កើងដល់ឧស្សាហកម្មបង្គា ទាក់ទាញភ្ញៀវកាន់តែច្រើន ជាពិសេសទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិដូចគ្នា ។

គួរជម្រាបថា ខេត្ត Ca Mau ជាខេត្តនាំមុខគេក្នុងប្រទេសវៀតណាម ជាមួយផ្ទៃដីចិញ្ចឹមបង្គាជាង ២៨០ ០០០ ហិតា និងទទួលទិន្នផលបង្គាប្រចាំឆ្នាំជាង ២២០ ០០០ តោនឯណោះ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


