Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ត្រឹមមួយខែកញ្ញា អ៊ុយក្រែន ស្លាប់ទាហាន ជាង ១៧០០០នាក់

បានផុស

នៅ

ក្នុងកិច្ចប្រជុំមន្ត្រីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារទី២៦ខែកញ្ញា លោករដ្ឋមន្ត្រី Sergey Shoigu លាតត្រដាងថា យោធាអ៊ុយក្រែន បន្តការខាតបង់យ៉ាងធ្ងន់ធ្ងរក្នុងការវាយបករយៈពេលជិត៤ខែរបស់ខ្លួន ដោយ​អះអាង​ថា ទីក្រុង​កៀវ ​បាន​បាត់បង់​ទាហាន​ជាង ១៧០០០នាក់​ត្រឹមមួយខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Sergey Shoigu (រូបថត៖ វិមានក្រឹមឡាំង)

រដ្ឋមន្ត្រីបន្ថែមថា គ្រឿងសឹកអ៊ុយក្រែន ជាង២៧០០ ក៏ត្រូវខ្ទេចផងដែរ ក្នុងរយៈពេលដូចគ្នានេះ។ និយាយត្រួសៗអំពីគ្រឿងសឹកដែលកងកម្លាំងរុស្ស៊ីកម្ទេចរួមមាន យានប្រយុទ្ធថ្មើរជើង Bradley ផលិតដោយសហរដ្ឋអាមេរិកចំនួន៧គ្រឿង, រថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់២គ្រឿង និងរថក្រោះ Challenger ផលិតដោយអង់គ្លេស១គ្រឿង ក៏ដូចជាកាំភ្លើងធំ M777 ផលិតដោយសហរដ្ឋអាមេរិកចំនួន៧៧គ្រឿង និងកាំភ្លើងធំ៥១គ្រឿង ដែលផ្គត់ផ្គត់ដោយអាល្លឺម៉ង់ បារាំង ប៉ូឡូញ និងអាមេរិកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ មិនបង្ហាញស្ថិតិអំពីការខាតបង់របស់ខ្លួនទេ ប៉ុន្តែមន្ត្រីអ៊ុយក្រែនទទួលស្គាល់ថា ការវាយលុកនេះ បានទទួលជោគជ័យតិចជាងក្តីរំពឹង។

(រូបថត៖ EPA​)

គួរបញ្ជាក់ថា ទីក្រុងកៀវបានចាប់ផ្តើមការវាយលុករបស់ខ្លួននៅដើមខែមិថុនា ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីនោះទេ ។ មិនតែប៉ុណ្ណោះនៅដើមខែកញ្ញា លោក Shoigu ថែមទាំងបាននិយាយថា អ៊ុយក្រែន បានបាត់បង់ទាហានជាង ៦៦០០០ នាក់ និងសម្ភារធុនធ្ងន់ជាង ៧៦០០ ចាប់តាំងពីបើកប្រតិបត្តិការនោះមក ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ៖ មេទ័ពសមុទ្រខ្មៅដែល អ៊ុយក្រែន អះអាងថា បាញ់មីស៊ីលសម្លាប់ គឺនៅរស់រានមាជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម