ព័ត៌មានជាតិ
គណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថាន និងបង្កើនមានភាពស្និទ្ធស្នាលជាមួយអាជីវករ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានណែនាំឱ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថាននៅជុំវិញនិងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះ គណៈកម្មការផ្សារត្រូវមានភាពស្និទ្ធស្នាល រាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ។

ការណែនាំបែបនេះរបស់ លោកឃួង ស្រេងបានធ្វើឡើង ក្នុងកិច្ចប្រជុំ ពង្រឹងការងារគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណង ជំរុញឱ្យមានការគ្រប់គ្រងផ្សាររដ្ឋទាំង២៥ ឱ្យបានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរពនិងស្រលាញ់ពីប្រជាពលរដ្ឋនិងអាជីវករ។

លោកបន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឱ្យបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួល យើងថែទាំពួកគាត់ ។ បន្ថែមពីនេះត្រូវណែនាំបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ។

លោក ឃួង ស្រង ក៏បានជំរុញឱ្យ ពិនិត្យឱ្យម៉ត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយនឹងការរកទីតាំងឱ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការផ្សារត្រូវពិនិត្យឱ្យបានម៉ត់ចត់។ ក្នុងនាមយើងជាអាណាព្យាបាលប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទាំង១៤និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋនិងអាជីវករគោរពស្រលាញ់យើងឱ្យបានយូរអង្វែង៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


