Connect with us

សន្តិសុខសង្គម

​ផ្លូវជាតិលេខ ៤ ​បើកឱ្យធ្វើចរាចរណ៍ឡើងវិញ​ បន្ទាប់ពីទឹកស្រកផុតថ្នល់​

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ ៤ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ បន្ទាប់ពីទឹកភ្លៀងបានស្រកផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានឱ្យដឹងថា៖ «ដោយយោងទៅតាមស្ថានភាពទឹកភ្លៀងយប់មិញ មានការ​ថមថយ ​មកដល់ព្រឹកនេះ ទឹកបានស្រកផុតពីលើតួថ្នល់ ដូច្នេះរដ្ឋបាលខេត្តសម្រេច​អនុញ្ញាតបើកឱ្យធ្វើចរាចរណ៍​ផ្លូវជាតិលេខ ៤ ជាធម្មតាឡើងវិញ»

​សូមជំរាបថា កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុង​ភូមិ​ស្ទឹង​ឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានរដ្ឋបាល​ខេត្តបិទ​ចរា​ចរណ៍កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ដោយសារទឹកភ្លៀងជន់លិចប្រវែង ១២០ ម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម