ជីវិតកម្សាន្ដ
រូបភាព Jisoo ក្នុងភាពយន្តថ្មី ទទួលបានការពេញចិត្តពីអ្នកគាំទ្រ
កាលពីកន្លងទៅ អ្នកដឹកនាំរឿង “Dr. Cheon and Lost Talisman” លោក Kim Seong-sik បានលាតត្រដាងនៅអំឡុងសន្និសីទសារព័ត៌មានមួយថា Jisoo នឹងបង្ហាញខ្លួនជាតួពិសេសក្នុងភាពយន្តភាគភ័យរន្ធត់ និងអាថ៌កំបាំងរបស់ខ្លួន ដែលភាគយន្តនេះបានចាក់ផ្សាយតាមបណ្ដារោងភាពយន្តនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។

តាំងពីការប្រកាសរបស់អ្នកដឹកនាំរឿងមក មិនថារូបភាព ឬវីដេអូខ្លីអំពីតួនារីរបស់ Jisoo នៅក្នុងភាពយន្តថ្មីមិនបានចែករំលែកបន្តិចឡើយ ទើបតែពេលនេះរូបភាពមួយចំនួនរបស់នាងបានផ្សព្វផ្សាយដោយអ្នកគាំទ្រ។ គេបានដឹងថា នៅក្នុងភាពយន្តរឿង “Dr. Cheon and Lost Talisman” សមាជិក BLACKPINK រូបនេះ បានសម្ដែងជាតួនាងទេពអប្សរ។ ប៉ុន្តែតួនេះ មិនបង្ហាញច្រើនឡើយ ពោលគឺ Jisoo ចូលរួមជាតារាកិត្តិយស។

ទោះបីបង្ហាញខ្លួនមិនច្រើនក្ដី ទស្សនិកជនជាច្រើននាក់ ជាពិសេស BLINKs ពិតជាសាទរដែលអាយដលរបស់ខ្លួន កាន់តែមានប្រជាប្រិយភាពក្នុងវិស័យសម្ដែង ខណៈរូបភាពដែលបានចែករំលែកពីភាពយន្តរឿង “Dr. Cheon and Lost Talisman” មើលទៅ Jisoo ពិតជាស្រស់ស្អាតប្លែកភ្នែកខ្លាំង៕






ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិតទេ Jennie និង Jisoo ត្រៀមបើកផលិតកម្មខ្លួនឯង ក្រោយបញ្ចប់កុងត្រាជាមួយ YG?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


