កីឡា
សោកស្តាយ ខាន់ ចេសា ចាញ់ពិន្ទុ Danielle អត់បានខ្សែក្រវាត់ ONE
កីឡាការិនីកម្ពុជា-អាមេរិក ខាន់ ចេសា មិនបានក្លាយជាម្ចាស់ខ្សែក្រវាត់លើកដំបូង នៅសង្វៀន ONE Championship ក្រោយចាញ់កីឡាការិនី Danielle Kelly ដោយពិន្ទុមិនឯកច្ឆន្ទ។
ការប្រកួតធ្វើឡើងមួយទឹករយៈពេល ១០នាទី លក្ខខណ្ឌនៃការប្រកួតគឺតម្រូវឲ្យប្រើក្បាច់ឃ្លេ តាមបែបកីឡាជឺជីតស៊ូ។ នេះជាការប្រកួតដំបូងរបស់កីឡាការិនី ខាន់ ចេសា នៅសង្វៀន ONE ខណៈ Danielle Kelly លើកទី៤គិតទាំងឈ្នះកីឡាការិនីកម្ពុជា ។

(រូបភាពផ្ដល់ឲ្យដោយ ONE Championship)
ក្នុងការប្រកួត កីឡាការិនីទាំង២បានព្យាយាមប្រើក្បាច់ឃ្លេ និងបច្ចេកទេសរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឃ្លេគូប្រកួតឲ្យសុំចុះចាញ់។ ខាន់ ចេសា ក៏មានឱកាសល្អក្នុងការឃ្លេ Kelly ដែរ ប៉ុន្តែធ្វើមិនបានសម្រេច ដោយសារ Kelly ជាកីឡាការិនីដែលទប់ និងរកវីធីរំដោះខ្លួនចេញពីស្ថានការនោះបាន។ ជាលទ្ធផល កីឡាការិនី Danielle Kelly បានយកឈ្នះកីឡាការិនី ខាន់ ចេសា ដោយពិន្ទុមិនឯកច្ឆន្ទ និងក្លាយជាម្ចាស់ខ្សែក្រវាត់ជំនាញឃ្លេពិភពលោក៕

(រូបភាពផ្ដល់ឲ្យដោយ ONE Championship)
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


