Connect with us

ជីវិតកម្សាន្ដ

​Lisa ​សមាជិក ​BLACKPINK ​កំពុងរង​ការវាយ​ប្រហារ​ពីការរើស​អើង​ជាតិ​សាសន៍​

បានផុស

នៅ

ពេលនេះ Lisa សមាជិក BLACKPINK ត្រូវបានរងការវាយប្រហារដោយអ្នករើសអើងជាតិសាសន៍ ដែលបានធ្វើជាសក្ខី​កម្មជា​ភា​សា​ថៃ ​រហូតដល់អ្នកគាំទ្របានជួយលើកទឹកចិត្តដល់តារាស្រីរូបនេះ ដោយបានដាក់ #RespectLisa – បញ្ឈប់ការប្រកាន់​ពូជសា​ស​ន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងស្រីវ័យក្មេងដែលជាជនជាតិថៃរូបនេះ បច្ចុប្បន្នបានក្លាយជាសមាជិកក្រុមចម្រៀងដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង ដែ​ល​មានការទទួលស្គាល់ទូទាំងពិភពលោក សម្រាប់ Lisa សមាជិកក្រុម BLACKPIN។ Lisa នាងត្រូវបានគេទទួល​ស្គាល់ពី​ស​ម​ត្ថ​ភាព ​​ទេពកោសល្យ​របស់នាងរហូតដល់មានការអញ្ជើញចូលរួមជាកិត្តិយសធ្វើជាគណៈកម្មាករក្នុងកម្មវិធីធំៗដ៏ល្បីៗផងដែរ ហើ​យ​នាង​ក៏បានជាប់ចំណាត់ថ្នាក់ TOP ក្នុងការស្ទង់មតិគាំទ្រនៅលើពិភពលោក។

ថ្មីៗនេះមានបញ្ហាដែលអ្នកគាំទ្រឃើញហើយ មានអារម្មណ៍មិនស្រួលក្នុងចិត្ត។ បន្ទាប់ពីការផ្សព្វផ្សាយរូបភាពតារាក្នុង​ពិភព​ក​ម្សា​ន្ត​បាន​​កំពុងក្លាយជាប្រធានបទក្តៅមួយដល់អ្នកគាំទ្រអន្តរជាតិយកមកជជែកវែកញែក ដោយរិះគន់លើហេតុផលផ្សេងៗគ្នា ជាមួ​យ​នឹង​សាររើសអើងពូជសាសន៍បានរីករាលដាលពេញលើបណ្ដាញសង្គម។

បើតាមអត្ថបទសរសេរជាភាសាបរទេសយកមកបកប្រែថា «បើ Lisa គឺជាជនជាតិថៃ ខ្ញុំក៏មិនចង់ប្រកាន់ពូជសាសន៍ទេ ប៉ុន្តែ​ប្រ​ទេ​ស​ថៃ​គឺជាប្រទេសដែលមិនគួរឲ្យចង់ជឿថា ប្រទេសពួកគេជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការជួញដូរស្ត្រី ហើយខ្ញុំក៏គិតថា Lisa នាង​មិន​មែនជានារីព្រហ្មចារីដែរ ព្រោះនៅក្នុងប្រទេសថៃមានប្រពៃណីទំនៀមទម្លាប់អាក្រក់មួយ»។

លើសពីនេះទៀតសារជាច្រើនពីអ្នកគាំទ្រអន្តរជាតិលើកយកមកនិយាយ បញ្ឈប់ការរើសអើងជាតិសាសន៍ ដោយអំពាវនាវដាក់ #R​es​pectLisa និងលើកទឹកចិត្ត Lisa យ៉ាងខ្លាំង រហូតដល់ស្លាកបានក្លាយជានិន្នាការសកលនៅលើ Twitter៕

អត្ថបទផ្ដល់ដោយ៖Porman

ចុចអាន៖នៅពីក្រោយភាពល្បីល្បាញ Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងផុសផុល

ចុចអាន៖៤០ឆ្នាំស្អែកខានស្អែកហើយ តែមើលសម្រស់តារាកូរ៉េ ៧ រូបនេះ នៅតែស្អាតខ្ញង់ក្មេងល្ហក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម