អាជីព
ចរិតលក្ខណៈពិសេសដែលអ្នកដឹកនាំល្អៗរមែងតែងមានជាប់ខ្លួន
ក្លាយជាមេដឹកនាំឆ្នើមម្នាក់ ពិតជាមិនងាយស្រួលឡើយ គឺត្រូវហ្វឹកហាត់ លត់ដំទាំងផ្លូវចិត្ត និងជំនាញជាច្រើន ពិសេសជំនាញទន់ដែលទាមទារ ភាពអត់ធន់ ឆន្ទៈផ្លាស់ប្ដូរ និងចរិតមិនរវើរវាយឆ្ងាយពីការពិត។ យ៉ាងណាមិញ ការបង្វឹកខ្លួនឲ្យក្លាយជាថ្នាក់ដឹកនាំតូចធំប្រកបដោយជោគជ័យត្រូវការមានលក្ខណៈសម្បតិ្តសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. ហ៊ានចាត់ទុកខ្លួនឯងជាមេដឹកនាំ

ដើម្បីឲ្យអ្នកដទៃមើលឃើញអ្នកក្នុងនាមជាមេដឹកនាំ ដំបូងអ្នកត្រូវមើលឃើញខ្លួនឯងជាមុនសិន។ សូមស្រមៃគិតពីខ្លួនឯងក្នុងនាមជាមេដឹកនាំម្នាក់ដែលអាចផ្លាស់ប្តូរពិភពលោកបាន ហើយពិចារណា ថាតើអ្នកនឹងបង្ហាញខ្លួនយ៉ាងដូចម្តេចឲ្យខុសពីអ្នកដទៃ ប្រសិនបើក្លាយជាអ្នកដឹកនាំចាប់ពីពេលនេះទៅ។
២. បង្កើតភាពក្លាហាន
ធ្វើកុំរង់ចាំការអនុញ្ញាតពីនរណា ត្រូវធ្វើជាមេដឹកនាំដែលអ្នកចង់ឃើញ ត្រូវចាប់ផ្ដើមពីខ្លួនឯងហើយអត់ធ្មត់ នោះប្រាកដជាសម្រេចមិនខាន។ បង្កើតមហិច្ឆិតាសម្រាប់អនាគតដើម្បីឲ្យខ្លួនមានអារម្មណ៍ថា ជីវិតមានអត្ថន័យនិងមានឥទ្ធិពលចំពោះភាពខ្លាំងនោះ បន្ទាប់មកបោះជំហានឆ្ពោះទៅរកវាដោយចាប់ផ្តើមពីជំហានដំបូងតូចៗ។
៣. ហ៊ានប្រឈមនឹងហានិភ័យ
កុំផ្តេកផ្តួល តែត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលអាចធ្វើបាន ទើបអាចជួយបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ត្រូវហ៊ានប្រថុយប្រថាន និងទទួលយកហានិភ័យទាំងនោះ កុំរួញរា។ ធ្វើបែបនេះដើម្បីអាចអភិវឌ្ឍសមត្ថភាពខ្លួនកាន់តែរឹងមាំ និងការរីកចម្រើននៃអាជីព។
៤. បង្ហាញភាពខុសពីគេរបស់អ្នក

មេដឹកនាំមានប្រសិទ្ធភាព រមែងមានគុណសម្បត្តិពិសេសម៉្យាងដែលបុគ្គលធម្មតាពុំមាន។ ភាពពិសេសនោះអាចជាការចម្រុះនៃបុគ្គលិកលក្ខណៈ ទស្សនៈ ភាពតស៊ូខ្លាំង គុណធម៌ខ្ពស់ និងជំនាញទំនាក់ទំនងជាដើម។ មនុស្សម្នាក់មិនអាចចេះគ្រប់សព្វបាន ប៉ុន្តែការពិតនៃលក្ខណៈមេដឹកនាំត្រូវចេះពហុជំនាញ និងជួនកាលអ្នកមានគំនិតពិសេសអ្វីមួយដែលអ្នកដទៃគ្មាន។ ដូច្នេះ សូមយកវាចេញមក ហើយបញ្ជូនវាធ្វើជាគំរូដ៏ក្លាហានដើម្បីក្លាយជាមេដឹកនាំឆ្នើមម្នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព Forbes
ចុចអាន៖
ចុចអាន៖
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


