ព័ត៌មានជាតិ
តើការឱ្យតម្លៃលើសម្ភារនិយមហួសហេតុពេករបស់យុវជននឹងផ្តល់ផលបែបណាទៅថ្ងៃអនាគត?
នៅក្នុងសម័យសាកលភាវូបនីយកម្មនេះ ពិភពលោកកំពុងប្រកួតប្រជែងស្ទើរគ្រប់វិស័យ ក្នុងនោះការប្រកួតប្រជែងខាងសម្ភារ បានបង្ហាញឱ្យឃើញនូវភាពលេចធ្លោរបស់របស់មនុស្ស។ ដោយឡែក នៅកម្ពុជា មានមនុស្សមួយចំនួន ហ៊ានធ្វើអ្វីៗគ្រប់ បែបយ៉ាងទាំងល្អ ទាំងអាក្រក់ ដើម្បីតែលុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ និងសម្ញែងសម្ភារនិយមជាដើម។ ចំណែក យុវជន ក៏លង់ខ្លួនមិនស្ទើរ ងប់ងល់នឹងសម្ភារនិយមនេះដែរ។

លោក សុខ សុវណ្ណ ទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗនៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច មានមតិ យល់ឃើញថា សម្រាប់យុវជនដែលឱ្យតម្លៃខ្ពស់ទៅលើសម្ភារទំនើបៗ ខណៈដែលកំពុងស្ថិតក្នុងវ័យសិក្សា និងពុំទាន់ មានចំណូលគ្រប់គ្រាន់ក្នុងការចាយវាយផងនោះ ប្រឈមនឹងបញ្ហាផ្សេងៗនាថ្ងៃអនាគត។
លោក សុវណ្ណ បានលើកឡើងទៀតថា ការឈ្លក់វង្វែងនឹងសម្ភារនិយមរបស់យុវជនខ្ជះខ្ជាយលុយកាក់ ពេលវេលា និង អាចភ្លេចការសិក្សាផងដែរ។ លោកលើកឡើងដូច្នេះថា «ការដែលយុវជនមួយចំនួនធំ ជ្រួលជ្រើមជាមួយរបស់ទំនើបៗ នោះ គឺដើម្បីបង្អួតគ្នាតែប៉ុណ្ណោះ ទាំងដែលមិនទាន់អាចប្រើប្រាស់មុខងារទាំងអស់ផង»។
ចំណែកយុវជន រិន រ៉ុង និស្សិតអាហារូបករណ៍ ជំនាញវិស្វកម្មមេកាត្រូនិចនៃសាកលវិទ្យាល័យបច្ចេកវិទ្យាហាណូយ ប្រទេសរៀតណាម មើលឃើញថា ការប្រើប្រាស់សម្ភារទំនើបៗ និងថ្លៃ ដើម្បីអភិវឌ្ឍខ្លួន ឬបង្កើតប្រាក់ចំណូល មិនមាន បញ្ហានោះទេ បើវាបង្កើតបានជាប្រយោជន៍។ ប៉ុន្តែបើជាចំណង់ចំណូលចិត្ត ឬជាការប្រើតាមគ្នា ទាំងដែលមិនទាន់មាន លទ្ធភាពគ្រប់គ្រាន់ ខ្វះនៅការបែងចែងចំណូល-ចំណាយ ឱ្យសមតុល្យគ្នាផងនោះ គឺជាបញ្ហាប្រឈមចម្បងរបស់ យុវជន។
លោក កត់សម្គាល់ឃើញថា បរិបទសង្គមបច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើបៗ ឧបករណ៍ប្រើប្រាស់ទាន់សម័យ ជាហេតុផល មួយបណ្ដាលឱ្យយុវជនចង់បាន ចង់ឡូយឆាយជាមួយជាសម្ភារទាំងអស់នោះ។
ជុំវិញបញ្ហានេះ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ភាពស៊ីវីល័យ ជាចំណុចមួយ ងាយធ្វើឱ្យយុវជនគ្រោះថ្នាក់។ លោកបន្តថា «មុនទិញអ្វីមួយ ត្រូវតែគិតពិចារណាឱ្យបានម៉ត់ចត់ ពោលបើយើងទិញ កុំព្យូទ័រ ត្រូវគិតថាតើវាអាចបំពេញតម្រូវការប្រចាំថ្ងៃដែរឬទេ? »។ ដោយឡែកបើទិញទូរស័ព្ទទំនើប Smart Phone ត្រូវតែវៃឆ្លាតក្នុងការប្រើប្រាស់ទើបមានន័យ និងផ្តល់តម្លៃសម្រាប់ជីវិត។
នាពេលអនាគត ប្រសិនបើឥទ្ធិពលរបស់សម្ភារនិយម នៅតែបន្តកើនឡើង ហើយតម្លៃសីលធម៌ គុណធម៌ មានការធ្លាក់ ចុះ នោះនឹងនាំឱ្យសន្តិសុខ សណ្ដាប់ធ្នាប់ សុភមង្គល និងសុខដុមរមនា រួមទាំង សច្ចភាព សមភាព និងយុត្តិធម៌ មិន អាចកើតឡើងបានឡើយក្នុងសង្គមខ្មែរ៕
អត្ថបទ៖ ផល ធារិត



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១៩ ម៉ោង ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ