ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានថា មហាអំណាចយោធាលោកខាងលិច ជិតអស់គ្រាប់ឲ្យអ៊ុយក្រែនហើយ ព្រោះប្រទេសខ្លះ ជួយឡើងអស់ពីខ្លួន
ចក្រភពអង់គ្លេស និងអង្គការណាតូបានព្រមានថា មហាអំណាចយោធាលោកខាងលិច កំពុងអស់គ្រាប់ជួយអ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីហើយ ខណៈទីក្រុងកៀវ បាញ់ផ្លោងរាប់ពាន់គ្រាប់ជារៀងរាល់ថ្ងៃ ហើយគ្រាប់ភាគច្រើន គឺបានមកពីណាតូ។

លោក Rob Bauer មន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់អង្គការណាតូ បានប្រាប់វេទិកាសន្តិសុខទីក្រុងវ៉ាសូវី កាលពីថ្ងៃអង្គារទី៣ខែតុលាថា “ឥឡូវធុងគ្រាប់របស់យើង មើលឃើញដល់បាតហើយ ដូច្នេះរដ្ឋាភិបាល និងឧស្សាហកម្មផលិតអាវុធ ត្រូវតែបង្កើនផលិតកម្មក្នុងកម្រិតខ្ពស់ជាងនេះ”។
ឧត្តមនាវីឯកខាងលើ ដែលជាប្រធានគណៈកម្មាធិការយោធារបស់ណាតូ បន្តថា ការវិនិយោគតិចតួចអស់រយៈពេលជាច្រើនទសវត្សរ៍ មានន័យថា បណ្តារដ្ឋជាសមាជិកណាតូ បានចាប់ផ្តើមផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ជាមួយនឹងគ្រាប់ដែលយកចេញសឹងអស់ពីឃ្លាំង ហើយមានប្រទេសខ្លាំងអស់ពីឃ្លាំងតែម្តង។

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pol Jonson និយាយថា វាជារឿងសំខាន់សម្រាប់អឺរ៉ុប ក្នុងការទទួលបានមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួន ដើម្បីគាំទ្រអ៊ុយក្រែនសម្រាប់រយៈពេលវែង។
រីឯ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក James Heappey បានប្រាប់វេទិការដដែលនេះថា ឃ្លាំងស្តុកយោធាលោកខាងលិច មើលទៅកាន់តែស្ដើង ហើយលោកបានជំរុញឲ្យសម្ព័ន្ធមិត្តណាតូ ត្រូវចំណាយ ២% នៃទ្រព្យសម្បត្តិជាតិរបស់ពួកគេលើវិស័យការពារ ដូចដែលពួកគេបានប្តេជ្ញា។
ក្រសួងការពារជាតិអង់គ្លេសនិយាយថា ចាប់តាំងពីរុស្ស៊ី បើកការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់គ្រាប់កាំភ្លើងធំជាង ៣០ម៉ឺនគ្រាប់ ហើយប្តេជ្ញាផ្តល់ឲ្យរាប់ម៉ឺនគ្រាប់បន្ថែមទៀត នៅចុងឆ្នាំនេះ។
ចំណែកក្រសួងការបរទេសអាមេរិកនិយាយថា ក្នុងរយៈពេលដូចគ្នានេះ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំស្តង់ដារណាតូ ១៥៥មិល្លីម៉ែត្រជាង ២លានគ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បែកធ្លាយឯកសាររសើប បង្ហាញថា អាមេរិក បារម្ភកាន់តែខ្លាំង ចំពោះ អំពើពុករលួយនៅ អ៊ុយក្រែន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន