ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ គ្រូបង្រៀនជាឪពុកម្ដាយទី ២ មិនត្រឹមតែជាអ្នកផ្ដល់ចំណេះដឹងទេ តែក៏ចង់ឃើញយើងជោគជ័យក្នុងជីវិតដែរ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា គ្រូបង្រៀនជាឪពុកម្ដាយទី ២ របស់យើង មិនត្រឹមតែជាអ្នកផ្ដល់ចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ តែក៏ជាអ្នកដែលចង់ឃើញយើងទាំងអស់គ្នាទទួលបានជោគជ័យក្នុងឆាកជីវិតផងដែរ។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៣ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព» នៅព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣ នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «គ្រូបង្រៀន គឺជាឪពុកម្ដាយទី ២ របស់យើង ដែលមិនត្រឹមតែជាអ្នកផ្តល់នូវចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ តែក៏ជាអ្នកដែលចង់ឃើញយើងទាំងអស់គ្នាទទួលបានជោគជ័យក្នុងឆាកជីវិតផងដែរ»។ ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានឧទ្ទិសទិវានេះជូនដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគ្រូបង្រៀនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបាន និងកំពុងផ្ទេរចំណេះដឹងដល់សិស្ស-និស្សិតគ្រប់រូប។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានប្រកាសចូលរួមអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៣ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព» ផងដែរ។
ជាមួយនោះ ឯកឧត្ដម បានបន្ថែមថា «សូមបងប្អូនជនរួមជាតិទាំងអស់ ឆ្លៀតឱកាសក្នុងទិវាមួយនេះ ចូលរួមរំឭកគុណលោកគ្រូអ្នកគ្រូរបស់ខ្លួន ដើម្បីជាការថ្លែងអំណរគុណ តបស្នងនូវការលះបង់ និងសេចក្ដីស្រលាញ់ដែលលោកបានផ្តល់មកលើយើងម្នាក់ៗ»៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


