កីឡា
៥ប្រទេសផ្សេងគ្នាមកប្រកួតក្នុងព្រឹត្តិការណ៍មានរង្វាន់រថយន្តលើកទី២នៅអូឡាំពិក
កីឡាករប្រដាល់៥ប្រទេសផ្សេងគ្នានឹងមកប្រកួតជាមួយអ្នកលេងគុនខ្មែរនៅក្នុងព្រឹត្តិការណ៍ប្រកួតដែលមានរង្វាន់រថយន្តពីប៊ូសស្ត្រង នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតមិត្តភាពអន្តរជាតិទាំង៧គូ ប៉ុន្តែកីឡាករកម្ពុជា៤រូបគឺ ឈុត សេរីវ៉ាន់ថង, ឃីម បូរ៉ា, អេលីត សាន់ និង ទូច ដេវីត ត្រូវប្រជែងគ្នាដើម្បីដណ្តើមរង្វាន់រយន្តថ្មីទំនើប១គ្រឿង ខណៈ៣រូបទៀតគឺ ព្រំ សំណាង, ពេជ្រ សម្បត្តិ និង ប៉ឺត សង្ឃឹម មិនមែនប្រកួតដើម្បីប្រជែងរង្វាន់រថយន្តទេ។

បេក្ខភាពប្រជែងរង្វាន់រថយន្តគឺ ទូច ដេវិត ប៉ះកីឡាករចិន Wang Yue Yue។ អេលីត សាន់ ប៉ះកីឡាករថៃ Rungrawee។ ឈុត សេរីវ៉ាន់ថង ប៉ះកីឡាករប្រេស៊ីល Italo Fritas និង ឃីម បូរ៉ា ប៉ះកីឡាកថៃ Chatchai។
ចំណែកមិត្តភាពអន្តរជាតិមិនប្រជែងរង្វាន់រថយន្ត ម្ចាស់មេដាយមាសស៊ីហ្គេម ប៉ឺត សង្ឃឹម ប៉ះកីឡាករចិន Guo Chen។ ម្ចាស់រង្វាន់រថយន្តលើកទី១ ពេជ្រ សម្បត្តិ ប៉ះកីឡាករម៉ាឡេស៊ី-អាមេរិក Elias Ghazali និងម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាង ប៉ះកីឡាករអ៊ុយក្រែន Vladyslav។

លក្ខខណ្ឌនៃការប្រកួតប្រជែងដើម្បីដណ្តើមរង្វាន់រថយន្តសម្រាប់កីឡាករគុនខ្មែរទាំង៤រូបមានច្រើន ខណៈកីឡាករបរទេសមិនមែនជាបេក្ខភាពដើម្បីរង្វាន់រថយន្តទេ។ ពួកគេប្រកួតមិត្តភាពអន្តរជាតិធម្មតាដែលខុសពីកីឡាករកម្ពុជាប្រកួតមិត្តភាពអន្តរជាតិដើម្បីប្រជែងគ្នាឆ្ពោះទៅដណ្តើមរង្វាន់រថយន្ត។
- ទូច ដេវីត vs Wang Yue Yue (ចិន)
- អេលីត សាន់ vs Rungrawee Banchamek (ថៃ)
- ឈុត សេរីវ៉ាន់ថង vs Italo Fritas (ប្រេស៊ីល)
- ឃីម បូរ៉ា vs Chatchai PK Saenchai (ថៃ)
- ប៉ឺត សង្ឃឹម vs Guo Chen (ចិន)
- ព្រំ សំណាង vs Vladyslav (អ៊ុយក្រែន)
- ពេជ្រ សម្បត្តិ vs Elias Ghazali (ម៉ាឡេស៊ី/អាមេរិក)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


