ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូនកងទ័ពអាកាសទៅដឹកប្រជាជនខ្លួនជាង ១ពាន់នាក់ពីអ៊ីស្រាអែល
រដ្ឋាភិបាលថៃ បញ្ជូនកងកម្លាំងនៃកងទ័ពអាកាសចេញទៅដឹកប្រជាជនរបស់ខ្លួនជាង ១,០០០នាក់ចេញពីប្រទេសអ៊ីស្រាអែល ដែលកំពុងធ្វើសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់របស់ប្រទេសប៉ាឡេស្ទីន។
អនុរដ្ឋមន្ត្រីការបរទេសថៃ បាននិយាយនៅថ្ងៃចន្ទ ទី៩ ខែតុលា ថា ប្រទេសថៃកំពុងធ្វើការជាមួយប្រទេសហ្ស៊កដានី អេហ្ស៊ីប និងម៉ាឡេស៊ី ដើម្បីទទួលបានការដោះលែងពលរដ្ឋរបស់ខ្លួនដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង អំឡុងពេលមានចលាចលក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលពលករចំណាកស្រុកថៃជាង ១,០០០នាក់ដែលជាប់ក្នុងជម្លោះកំពុងចង់វិលត្រឡប់មកប្រទេសវិញ។
រដ្ឋាភិបាលថៃបាននិយាយថា ជនជាតិថៃ ២នាក់ត្រូវបានសម្លាប់ ៩នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងការប្រយុទ្ធរវាងសកម្មប្រយុទ្ធហាម៉ាស់ នៅឯតំបន់ហ្គាហ្សា។ នៅក្នុងការវាយឆ្មក់នេះ ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ៧០០នាក់វបានស្លាប់ និងមនុស្សរាប់សិបនាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
លោក Jakkapong Sangmanee អនុរដ្ឋមន្ត្រីការបរទេសថៃ បានប្រាប់សន្និសីទសារព័ត៌មានមួយថា ពេលនេះជនជាតិថៃប្រហែល ១,៤០០នាក់បានចុះឈ្មោះដើម្បីត្រៀមជម្លៀសចេញពីអ៊ីស្រាអែល។ ក្រៅពីពលករដែលត្រៀមជម្លៀសចេញ ជនជាតិថៃប្រហែល ៣ម៉ឺននាក់ ដែលធ្វើការក្នុងប្រទេសអ៊ីស្រាអែល កំពុងស្ថិតក្នុងគ្រោះថ្នាក់ និងចង់វិលត្រឡប់មកទឹកដីកំណើតវិញ។
មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសថៃ មានយន្តហោះពីរគ្រឿងកំពុងរង់ចាំសម្រាប់ជើងហោះហើរជម្លៀស រួមជាមួយនឹងក្រុមគ្រូពេទ្យ ហើយក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសនេះក៏អាចបញ្ជូនឱ្យទៅជួយផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ថៃ បញ្ជាក់ មានពលរដ្ឋ ២នាក់ស្លាប់ និង១២នាក់ ត្រូវក្រុមហាម៉ាស់ ចាប់យកទៅ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី