Connect with us

ព័ត៌មានជាតិ

កន្លែងអភិរក្សមច្ឆាជាតិក្នុងខេត្តបាត់ដំបងមានប៉ុន្មានកន្លែង ហើយ​កន្លែងណាមានផ្ទៃដីធំជាងគេ?

បានផុស

នៅ

ដែនទឹកបឹងទន្លេសាបនៃដែនអាណាចក្រខេត្តបាត់ដំបង ជា​ដែនមួយ​សម្បូរ​ទៅ​ដោយ​ភោគផលមច្ឆាជាតិ​ចម្រុះតាំងពីសម័យ​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នដែនបឹងទន្លេសាប​នៅ​ក្នុងខេត្តបាត់ដំបង ត្រូវបានថ្នាក់ជាតិកំណត់​ជា​ទីកន្លែងសម្រាប់អភិរក្សហ្វូងមច្ឆាជាតិក្នុងគោលបំណងជាចម្បងគឺការពារមច្ឆាជាតិពីសំណាក់ក្រុមមនុស្សដែលជាអ្នកនេសាទ ជៀសវាងក្នុងការបំផ្លិចបំផ្លាញតាម​រយះ​ប្រើឧបករណ៍ល្មើសផ្សេងៗឲ្យបានគង់វង់ និងបន្តពូជឲ្យសម្បូរបែបដូចកាលសម័យដើមខណះដែលចំនួនមច្ឆាជាតិមានកម្រិតថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាល ជលផល នៃខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងខេត្តបាត់ដំបង បានបែងចែកដែនទឹកបឹងទន្លេសាបទុកសម្រាប់​ជាកន្លែងអភិរក្សមច្ឆាជាតិមានចំនួន ០៧ កន្លែងលើចំនួនផ្ទៃដីផ្សេងៗគ្នាតាមទីកន្លែងដែលសំខាន់ៗជាទីជម្រកដែលមច្ឆាចម្រុះចូលចិត្តប្រមូលផ្តុំជ្រកកោននិងពងកូន។

កន្លែង​ដែន​អភិរក្ស​ទាំង ០៧ នោះរួមមាន: ១-កន្លែងអភិរក្សព្រែកចំបាប់ញំា​មាន​ទំហំ ៧០៤ហិចតា ,២-កន្លែងអភិរក្សព្រែកត្រសក់​ទាល់ ​ទំហំ ២៥៤ ហិចតា ,៣-កន្លែងអភិរក្ស អតីតឡូតិ៍ នេសាទលេខ ២ ​ទំហំ ៥០.១៣៤ហិចតា ,៤-កន្លែងអភិរក្ស ព្រែកកញ្ជះ ទំហំ ៩២៩ ហិចតា, ៥-កន្លែងអភិរក្សបឹងក្រពើរាល ទំហំ ៧៩ ហិកតា, ៦-កន្លែងអភិរក្ស ព្រែកត្រៃយ៍ភព ទំហំ ៤៥០ ហិចតា និង​ ៧-កន្លែងអភិរក្សពាក់កន្ទេល​ ទំហំ​ ១២ ០០០ ហិកតា។

លោក ជួង សុភា បាន​ឲ្យ​ដឹង​ថា ​មន្ត្រីជលផលបច្ចុប្បន្នមាន​ចំនួន ២៤ រូប ក្នុងនោះជាស្ត្រី ០៥ រូប និងសហគមន៍នេសាទ​មាន ៤៧ គ្របដណ្តប់លើ ០៦ ស្រុក​ ក្នុង​នោះស្រុករតនមណ្ឌលមាន ០១ សហគមន៍នេសាទ មានមន្ត្រី ១ នាក់, ស្រុកបាណន់មាន ២ សហគម មានមន្ត្រី ០១ នាក់, ស្រុកថ្មគោលមាន ០៦ សហគមមានមន្ត្រី ០១ នាក់, ស្រុកឯកភ្នំមាន ២៣ សហគមមានមន្ត្រី ០៥ នាក់, ស្រុកសង្កែមាន ១១ សហគមមានមន្ត្រី ០១ នាក់, និង​ស្រុកមោងឬស្សីមាន ០៤ សហគមមានមន្ត្រី ០១ នាក់។

លោកបញ្ជាក់ថា ក្នុងករណីមានបទល្មើសជាក់ស្តែងទ្រង់ទ្រាយតូច យើងសហការបង្ក្រាបជាមួយសហគមន៍នេសាទនិងអាជ្ញាធរដែនដីឃុំ ហើយករណីបទល្មើសទ្រង់ទ្រាយធំ​សហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលស្រុកនិមួយៗ និងករណីធ្ងន់ធ្ងររាយការណ៍ជូនរដ្ឋបាលខេត្ត-ព្រះរាជអាជ្ញា-រដ្ឋបាលជលផល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម