KPT+
សម្រង់បំផុសគំនិតរបស់បុគ្គលល្បីល្បាញចំនួន ៩ លើការច្នៃប្រឌិត
ពាក្យថា “គ្មានអ្វីផ្លាស់ប្ដូរទេ ប្រសិនបើគ្មានការផ្លាស់ប្ដូរ” បើគ្មានអ្វីផ្លាស់ប្ដូរ យើងនៅតែដដែល។ យើងមិនរីកចម្រើនទេ។ យើងមិនវិវត្តខ្លួន។ ដូច្នេះយើងត្រូវការការផ្លាស់ប្ដូរជាវិជ្ជមាន ត្រូវការគំនិតថ្មីៗ និងត្រូវការវឌ្ឍនភាព។
អានអត្ថបទខាងក្រោម ដែលស្ដីពីការច្នៃប្រឌិតរបស់បុគ្គលល្បីល្បាញ ដើម្បីជំរុញគំនិតដ៏ធំបន្ទាប់របស់យើង និងរួមចំណែកដល់ខ្លួនឯងឱ្យជីវិតកាន់តែប្រសើរជាងនេះ៖
១. “ មធ្យោបាយតែមួយគត់ដើម្បីរកដែនកំណត់នៃលទ្ធភាពដែលអាចធ្វើបាន គឺការធ្វើឱ្យហួសពីសមត្ថភាព ដែលមិនអាចទៅរួច” ដោយ Arthur C.Clarke។
២. “ អ្វីដែលបង្ហាញក្នុងពេលឥឡូវនេះ វាត្រូវបានគេគិតនិងស្រមៃរួចហើយ ” ដោយ William Blake។
៣. “ អ្វីក៏ដោយ ក៏អាចទៅរួចដែរ ប្រសិនបើអ្នកមានការជឿជាក់គ្រប់គ្រាន់ ” ដោយ J.K. Rowling។
៤. “ អ្នកមិនអាចដោះស្រាយបញ្ហានៅលើកម្រិតដែលវាត្រូវបានបង្កើតទេ។ អ្នកត្រូវឡើងពីលើវា ទៅកម្រិតបន្ទាប់ទៀត” ដោយ Albert Einstein។
៥. “ ប្រសិនបើចង់បានអ្វីដែលថ្មី អ្នកត្រូវតែឈប់ធ្វើអ្វីដែលចាស់ ” ដោយ Peter F. Drucker ។
៦. “ ប្រសិនបើអ្នកតែងតែធ្វើតាមវិធីនោះ វាប្រហែលជាខុសហើយ ” ដោយ Charles Kettering។
៧. “ ការច្នៃប្រឌិតកំពុងមើលឃើញនូវអ្វីដែលអ្នករាល់គ្នាបានឃើញ និងគិតពីអ្វីដែលគ្មាននរណាម្នាក់បានគិត ” ដោយលោកបណ្ឌិត Albert, Szent- Györgyi។
៨. “ មានវិធីដើម្បីធ្វើវាឱ្យកាន់តែប្រសើរ សូមស្វែងរកវាឲ្យឃើញ ” ដោយ Thomas A. Edison។
៩. “ ការរៀនសូត្រនិងការបង្កើតថ្មី រមែងដើរទន្ទឹមគ្នា។ ភាពក្រអឺតក្រទមនៃភាពជោគជ័យ គឺគិតថាអ្វីដែលអ្នកបានធ្វើកាលពីម្សិលមិញនឹងគ្រប់គ្រាន់សម្រាប់ថ្ងៃស្អែក ” ដោយ William Pollard៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្ពទ្ធ ដែលនឹងផ្លាស់ប្ដូរជីវិតអ្នក
ចុចអាន៖ ៥ ចំណុចនេះ បើអាចធ្វើបាន ជីវិតនឹងស្រស់ស្រាយរាល់ថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


