ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ កម្ពុជា នាំចេញផលិតផលសម្លៀកបំពាក់ តម្លៃជាង ៨ ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៧%
នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបមានតម្លៃប្រមាណជាង៨ពាន់លានដុល្លារ មានការធ្លាក់ចុះជាង១៧% ប្រសិនបើធៀបទៅនឹងរយៈពេល ៩ខែ ដូចគ្នា ឆ្នាំ២០២២ កន្លងទៅ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨ ខែតុលា នេះថា ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបរយៈពេល៩ខែ ដើមឆ្នាំ២០២៣នេះ មានតម្លៃសរុបប្រមាណ ៨,៣ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ ១៧,៦% បើធៀបទៅនឹង៩ខែដូចគ្នាឆ្នាំ២០២២ ដែលការនាំចេញមានតម្លៃប្រមាណ ១០,១ ពាន់លានដុល្លារ។

លោកបានបន្តថា ប្រទេសដែលនាំចេញច្រើនជាងគេរួមមាន អាម៉េរិក ដែលមានតម្លៃនាំចេញសរុប ៣,២ពាន់លានដុល្លារ។ បន្ទាប់មកទ្វីប អឺរ៉ុបដែលមាន២៧ប្រទេស មានតម្លៃនាំចេញសរុប ២,៣ពាន់លានដុល្លារ និងជប៉ុន មានតម្លៃនាំចេញសរុប ៦៩៣លានដុល្លារ។

លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ រោងចក្រសហគ្រាសនៅកម្ពុជា បានកើនឡើងដល់ចំនួន ១៧ ២៥១ និងមានកម្មករនិយោជិតសរុបចំនួនជិត ១,៥ លាននាក់ ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១.៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ៨៤ម៉ឺន នាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ពាន់លានដុល្លារ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


