ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ លើកពីសក្តានុពលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំក្របខណ្ឌមហាអនុតំបន់មេគង្គ
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតបច្ចេកទេសស្តីពីការពង្រឹងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូថ្នាក់ក្រោមជាតិមកពីប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ព្រមទាំងដៃគូអភិវឌ្ឍន៍អន្តរជាតិ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ។

នៅក្នុងកិច្ចពិគ្រោះយោបល់នេះលោកអភិបាលរង បានលើកពីធាតុចូលពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពការងារ កិច្ចការអភិវឌ្ឍ ការប្រើប្រាស់ធនធានឱ្យចំគោលដៅ និងការរៀបចំផែនការប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដែលភាពស៊ីគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
បន្ថែមពីលើនេះ លោក ឡុង ឌីម៉ង់ បានឆ្លៀតយកឱកាសនេះ លើកឡើងពីសក្តានុពលនៃការវិនិយោគ ក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍នៃខេត្តព្រះសីហនុ ទស្សនវិស័យ និងគោលដៅអភិវឌ្ឍក្នុងភាពជាដៃគូនៃបណ្តាប្រទេសជាសមាជិកGMS លើកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនផងដែរ។
បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ បានកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងគ្រប់ផ្នែក រួមមានវិស័យសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មជាដើម។ ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងសម្បើមផងដែរ ក្រោយពីបានតភ្ជាប់ផ្លូវល្បឿនលឿនរួចមក៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ