ព័ត៌មានជាតិ
ស្វែងយល់ពីសមាសភាព តួនាទី និងភារកិច្ចគណៈមេប្រយោគប្រឡងបាក់ឌុប ដំណើរការយ៉ាងណា?
ទោះក្នុងស្ថានភាពបែបណា គណៈមេប្រយោគទូទាំងប្រទេសត្រូវរក្សាភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។
គណៈមេប្រយោគមានតួនាទីសំខាន់សម្រាប់ការគ្រប់គ្រងដំណើរការប្រឡងទាំងមូល។ តើគណៈមេប្រយោគទូទាំងប្រទេសសម្រាប់គ្រប់គ្រងការប្រឡងបាក់ឌុប មានសមាសភាពដឹកនាំ និងតួនាទីភារកិច្ចយ៉ាងណាខ្លះ?

១. សមាសភាព
– រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន
– រដ្ឋលេខាធិការមួយចំនួនជាអនុប្រធាន
– អនុរដ្ឋលេខាធិការមួយចំនួនជាអនុប្រធាន
– អគ្គាធិការ អគ្គនាយក សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន មួយចំនួនជាអនុប្រធាន
– អគ្គាធិការរង អគ្គនាយករង ប្រធានអង្គភាពមួយចំនួនជាអនុប្រធាន
– ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តជាអនុប្រធានប្រចាំការ
– ប្រធាននាយកដ្ឋានកិច្ចការប្រឡងជាសមាជិកប្រចាំការ
– ប្រធាន អនុប្រធានអង្គភាពចំណុះទីស្តីការក្រសួងមួយចំនួនជាសមាជិក
– ប្រធាន អនុប្រធានការិយាល័យថ្នាក់ជាតិ មួយចំនួនជាសមាជិក
– បុគ្គលិកអប់រំនៅតាមអង្គភាពចំណុះទីស្តីការក្រសួង ដែលមានសមត្ថភាពនិងសុចរិតភាពមួយចំនួនជាសមាជិក។
សមាសភាពជាក់ស្ដែង កំណត់ដោយលិខិតឧទ្ទេសនាមរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
២. តួនាទី
គណៈមេប្រយោគទូទាំងប្រទេសសម្រាប់ដំណើរការសំណេរ មានតួនាទីជាសេនាធិការឱ្យក្រសួងអប់រំ យុវជន និងកីឡាក្នុងការរៀបចំ និងគ្រប់គ្រងដំណើរការសំណេរ និងទទួលខុសត្រូវចំពោះមុខក្រសួងនូវរាល់ការប្រព្រឹត្តទៅនៃដំណើរការសំណេរទាំងផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាល។
ប្រធានគណៈមេប្រយោគទូទាំងប្រទេស ទទួលបន្ទុករួមនិងទទួលខុសត្រូវចំពោះមុខក្រសួងនូវរាល់ ការប្រព្រឹត្តទៅនៃដំណើរការសំណេរទាំងផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាល។
ប្រធានគណៈមេប្រយោគទូទាំងប្រទេស ទទួលបន្ទុករួមនិងទទួលបន្ទុកដោយឡែកលើការងារគ្រប់គ្រង និងដឹកនាំគណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស និងគណៈកម្មការត្រួតពិនិត្យតាមអគារ។
ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានីខេត្ត ទទួលបន្ទុករួមនិងទទួលបន្ទុកដោយឡែកលើការងារគ្រប់គ្រង និងដឹកនាំគណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស និងគណៈកម្មការត្រួតពិនិត្យតាមអគារប្រចាំមណ្ឌល។

៣. ភារកិច្ច
– ទទួលការណែនាំភារកិច្ចពីប្រធានគណៈមេប្រយោគទូទាំងប្រទេស មុននឹងចុះទៅរៀបចំការ ប្រឡងនៅតាមរាជធានី ខេត្ត
– ដឹកហឹបប្រធានវិញ្ញាសាពីក្រសួងទៅកាន់មណ្ឌលសំណេរ និងដឹកហឹបសន្លឹកកិច្ចការបេក្ខជន និងឯកសារនានា ដែលទាក់ទងនឹងដំណើរការវិញ្ញាសាសរសេរមកកាន់មណ្ឌលកំណែប្រមូលផ្តុំនៅរាជធានីភ្នំពេញ
– ដឹកនាំ និងតាមដានការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមរាជធានី ខេត្ត
– ចាត់តាំងអនុប្រធានមណ្ឌលសំណេរ ធ្វើជាប្រធានមណ្ឌលសំណេរសម្រាប់ចាត់ចែងការងារ
– បន្តនៅមណ្ឌលសំណេររបស់ខ្លួន ប្រសិនបើប្រធានមណ្ឌលសំណេរអវត្តមាន
– ពាក់ស្លាកសញ្ញាដែលមានឈ្មោះសាមីខ្លួន (ស្លាកដែលក្រសួងបានបោះពុម្ព) នៅពេលទៅដល់មាត់ទ្វារមណ្ឌលសំណេរ ក្នុងមណ្ឌលសំណេរ និងក្នុងពេលបំពេញភារកិច្ច
– ទទួលខុសត្រូវលើសុវត្ថិភាពប្រធានវិញ្ញាសាចំណាត់តាំងគណៈមេប្រយោគមណ្ឌលសំណេរនិងសំណុំឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងដំណើរការសំណេរ
– ដឹកនាំប្រជុំគណៈមេប្រយោគ មណ្ឌលសំណេរដើម្បីណែនាំកិច្ចការរដ្ឋបាល និងបច្ចេកទេស ក្នុងការរៀបចំយន្តការនៃដំណើរការសំណេរ
– ត្រួតពិនិត្យមណ្ឌលសំណេរ និងជួយគណៈមេប្រយោគមណ្ឌលសំណេរក្នុងការដឹកនាំគ្រប់គ្រង ដំណើរការសំណេរ និងលើកវិធានការការពារសុវត្ថិភាពពេលដំណើរការសំណេរ
-ទាក់ទងអាជ្ញាធរដែនដីដើម្បីទុកដាក់ហឹបប្រធានវិញ្ញាសា និងហឹបសន្លឹកកិច្ចការរបស់បេក្ខជនព្រមទាំងស្នើសុំកម្លាំងសមត្ថកិច្ច ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ នៅជុំវិញមណ្ឌលសំណេរ និងបង្កលក្ខណៈឱ្យដំណើរការសំណេរប្រព្រឹត្តទៅបានល្អ
– ត្រួតពិនិត្យរាល់សកម្មភាពការងាររបស់គណៈមេប្រយោគ គណៈកម្មការផ្សេងៗ និងបេក្ខជន
– ក្រើនរំឮកដល់សមាជិកគណៈមេប្រយោគណាដែលនៅមានកង្វះខាតក្នុងការបំពេញភារកិច្ចទាំងផ្នែកបច្ចេកទេសទាំងផ្នែករដ្ឋបាលដោយផ្ទាល់ ឬឱ្យប្រធានមណ្ឌលសំណេរធ្វើការត្រួតពិនិត្យ និងណែនាំឱ្យបានទាន់ពេលវេលា
– ព្រមានសមាជិកគណៈមេប្រយោគណា ដែលធ្វេសប្រហែសក្នុងការបំពេញភារកិច្ចផ្អែកតាម សេចក្ដីណែនាំអំពីភារកិច្ចគណៈមេប្រយោគ
– បញ្ឈប់ជាបណ្តោះអាសន្នចំពោះមេប្រយោគណា ដែលបានប្រព្រឹត្តកំហុសជាក់ស្តែង តែពុំ មានលក្ខណៈធ្ងន់ធ្ងរ ហើយលើកសំណើសុំដាក់វិន័យជូនក្រុមប្រឹក្សាវិន័យក្រសួងត្រួតពិនិត្យនិងសម្រេចផ្អែកតាមរបាយការណ៍របស់មណ្ឌលសំណេរ
– បញ្ឈប់ជាស្ថាពរចំពោះមេប្រយោគដែលបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ហើយលើកសំណើ សុំដាក់វិន័យលើមេប្រយោគជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាពិនិត្យនិងសម្រេចផ្អែកតាមរបាយការណ៍របស់ប្រធានមណ្ឌលសំណេរ
– ណែនាំប្រធានមណ្ឌលសំណេរឱ្យដាក់វិន័យចំពោះបេក្ខជនដែលបានប្រព្រឹត្តខុសឆ្គងពីបទប្បញ្ញត្តិនៃការប្រឡងផ្អែកតាមរបាយការណ៍របស់ប្រធានមណ្ឌលសំណេរ
– លើកសំណើសុំបិទមណ្ឌលសំណេរណាមួយ នៅពេលដែលកើតឧបទ្ទវហេតុធ្ងន់ធ្ងរហួសពីសមត្ថភាពដោះស្រាយបាន ដោយមានការឯកភាពជាលាយលក្ខណ៍អក្សរពីអាជ្ញាធរដែនដីជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាសម្រេច
– ប្តូរទីតាំងមណ្ឌលសំណេរក្នុងករណីចាំបាច់ ដោយមានការឯកភាពពីអាជ្ញាធរដែនដី ហើយ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា

ក្នុងដំណើរការសំណេរ ត្រូវមានគណៈកម្មការប្រចាំការនៅនាយកដ្ឋានកិច្ចការប្រឡង ដែលត្រូវជ្រើសរើសក្នុងចំណោមសមាជិកគណៈមេប្រយោគទូទាំងប្រទេសសំណេរ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់និងចាំបាច់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


