KPT+
Sting Musicverse Festival លក់សំបុត្រអស់មុនការរំពឹងទុក
កាលពីល្ងាចម្សិលមិញនេះ លោក ជី ដេវីត និង Sting បានរៀបចំពិធីជប់លៀងបែប Private ជាមួយនឹងសិល្បករ សិល្បការិនី និងអ្នកគាំទ្រ ដើម្បីអបអរសាទរការរៀបចំមហោស្រពដ៏ធំ Sting Musicverse Festival ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។


នៅក្នុងពិធីជបង់លៀងនេះ ក៏មានការចូលរួមពីសិល្បករ និងសិល្បការិនី ដែលនឹងមានវត្តមាននៅលើកឆាកតន្រ្តីដ៏ធំដូចជា លោកថេណា លោក ស៊ូលី ផេង កញ្ញា វី ឌីណែត លោក STEP កញ្ញាMina Jah Deth Above50k Redking និង Zento។

មហោស្រព Sting Musicverse Festival នឹងធ្វើឡើងនៅថ្ងៃទី ១២ វិច្ឆិការខាងមុខនេះ នៅទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង 2 រសៀលរហូតដល់ម៉ោង ១០ យប់។

តាមការបញ្ចាក់របស់ G-Devith មហោស្រពតន្រ្តីដ៏ធំនេះរំពឹងនឹងមានអ្នកចូលរួមសរុបរហូតទៅដល់ ១ មុឺននាក់ ហើយនាពេលនេះសំបុត្រដែលបានដាក់លក់នឹងលក់អស់មុនការរំពឹងទុកទៅទៀត។

ក្រៅពីវត្តមានរបស់សិល្បការ សិល្បការិនីក្នុងស្រុកដែលនឹងសម្តែងនៅលើឆាកតន្រ្តីដ៏ធំនេះក៏មានការចូលរួមសិល្បករអន្តរជាតិផងដែរ ដូចជា DJ Soda មកពីប្រទេស កូរ៉េ និង URBOYTJ មកពីប្រទេសថៃ។

គួរបញ្ចាក់ផងដែរថា Sting Muiscverse Festival គឺជាការសហការគ្នារៀបចំរវាង Sting និង G-Devith ដើម្បីបង្កើតមហោស្រពតន្រ្តីដ៏ធំនេះឡើងដែលការរៀបចំកម្មវិធីនេះឡើងបានចំណាយពេលរហូតដល់ទៅ ៦ ខែឯណោះ៕
(អត្ថបទពាណិជ្ជកម្ម)


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


