ព័ត៌មានជាតិ
សមាគមបង្កើតកម្មវិធីជិះកង់ផ្សព្វផ្សាយពីនិរន្តរភាពនៃវិស័យធនាគារ និងលើកកម្ពស់ ប្រាក់រៀល
ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល ជាព្រឹត្តិការណ៍បង្ហាញឱ្យឃើញ នូវការសហការរូបរួមគ្នា មិត្តភាព និងសាមគ្គីភាព ដែលបង្ហាញពីភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការ បង្កើននូវភាពជឿជាក់ប្រសិទ្ធភាព ធានាបានសុវត្ថិភាពខ្ពស់ប្រកបដោយចីរភាព ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យ ធនាគារ និងការលើកកម្ពស់ប្រាក់រៀល។ នេះបើតាមសមាគមធនាគារ។

លោក ម៉ាង ស៊ីណេត បានលើកឡើងថា ការរៀបចំកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជាក្រោមប្រធានបទ៖ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» ជាការរួមចំណែកយ៉ាងធំធេង ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសម្រាកលំហែ កម្សាន្តឱ្យបានច្រើនកុះករក្នុងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្តបន្តថា ក្នុងចក្ខុវិស័យនៃផែនការរៀបចំដែនដីខេត្តព្រះសីហនុឆ្នាំ ២០៣០ រាជរដ្ឋាភិបាលនឹងរៀបចំ អភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុង ទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូល អន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទី ផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹង បរិស្ថានរស់នៅល្អប្រសើរ។
នាឱកាសនោះដែរ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ជិះកង់របស់សមាគមធនាគារនៅកម្ពុជាក្រោមប្រធានបទនេះ វាពិតជាបង្ហាញនូវការរួបរួមគ្នា មិត្តភាព និងសាមគ្គីភាពក្នុង ការចួលរួមនឹងទាក់ទាញឱ្យមហាជនជួយលើកកម្ពស់ដល់ទេសចរណ៍ ការវិនិយោគ និងការស្រលាញ់បរិស្ថានចូលរួម ផ្សព្វផ្សាយការលើកកម្ពស់ប្រាក់រៀលពីសំណាក់ធនាគារ។
ទន្ទឹមនេះការផ្តល់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រៀបបានដូចជាសរសៃឈាម ដែលនាំឈាមទៅ ដល់ការចិញ្ចឹមរូបរាងកាយរបស់មនុស្ស។ វិស័យធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្ស ធម៌ជាច្រើនដូចជា រៀបចំកម្មវិធីបរិច្ចាគឈាមជាមួយសមាគមធនាគារនៅកម្ពុជា ការកសាងមត្តេយ្យសិក្សានៅខេត្ត កំពង់ឆ្នាំង និងខេត្តកំពង់ធំ ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះ បណ្តាលធនធានមនុស្ស សកម្មភាពការពារបរិស្ថាន និងការងារមនុស្សធម៌ផ្សេងៗទៀត៕
អទ្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


