ព័ត៌មានជាតិ
លោក ជុំ កុសល ថា នៅកម្ពុជា មិនរើសអើង និងហាមឃាត់អ្នកស្រឡាញ់ភេទដូចគ្នាឡើយ
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានសរសេរសំណេរនៅលើសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែតុលានេះថា នៅកម្ពុជាមិនបានរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ឬហាមប្រាមពួកគេនោះទេ គ្រាន់តែមិនមានច្បាប់ឱ្យរៀបការជាមួយគ្នាប៉ុណ្ណោះ។

លោកលើកឡើងបែបនេះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងចំពោះនាយក្រឹមដែលជាតារាកំប្លែងនៅកម្ពុជាចំពោះរឿងលោកនិយាយប៉ះពាល់យ៉ាងខ្លាំងដល់អ្នកស្រឡាញ់ភេទដូចគ្នា រហូតធ្វើឱ្យអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រតិកម្មចំពោះរឿងនេះ។

រដ្ឋលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា៖ “ពួកគាត់ (ភេទទីបី ) មិនមែនជាក្រុមមនុស្សដែលបង្កឧបសគ្គណាមួយដល់សង្គមទេ។ ផ្ទុយទៅវិញតាមការសង្កេតជាក់ស្តែង ពួកគាត់ភាគច្រើនគឺមានសមត្ថភាពប្រកបមុខរបររកប្រាក់តាមចំណេះជំនាញដែលមានរៀងៗខ្លួនបានយ៉ាងល្អថែមទៀតផង ព្រោះពួកគាត់យល់ច្បាស់អំពីកត្តាធម្មជាតិខ្លួនឯងដែលកើតមកមានមនោរម្មណ៍បែបហ្នឹងមិនអាចកែបាន ដូច្នេះដើម្បីបញ្ចៀសភាពរើសអើង ស្អប់ខ្ពើម ពីមជ្ឈដ្ឋានគ្រួសារ ,មិត្តភក្តិ , សង្គម” ។ លោក ជុំ កុសល បន្ថែមថា អ្នកស្រឡាញ់ភេទដូចគ្នា អាចចាប់យកជំនាញតាមអ្វីដែលខ្លួនស្រឡាញ់ និងអាចកំណត់គោលដៅជីវិតបានល្អផងដែរ។
ជុំវិញបញ្ហានេះ សម្រាប់រូបលោកផ្ទាល់មិនមានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តដល់ពួកគេឡើយ ព្រោះមនុស្សម្នាក់ៗកើតមកមិនអាចកំណត់ភេទដោយខ្លួនឯងទេ គឺអាស្រ័យលើធម្មជាតិ ហើយក៏គ្មាននរណាម្នាក់ចង់ធ្វើអ្វីដែលខុសពីរូបរាងខ្លួនឯងបែបនេះដែរ។ លោកបន្តថា ចំពោះកត្តាបន្តពូជវិញ បើនិយាយក្នុងសម័យទំនើបនេះគឺមានគ្រប់បែបយ៉ាង ពួកគេចង់បង្កើតកូនប៉ុន្មានក៏បាន ហើយបានសុទ្ធតែកូនល្អៗទៀតផង ដូច្នេះ សូមឈប់បារម្ភរឿងខ្វះធនធានមនុស្សទៀត ត្រូវដឹងថាទៅអនាគតគេនឹងនាំគ្នានិយាយអំពីមូលធនមនុស្សវិញហើយ។ នេះបើតាមលោក ជុំ កុសល។
សូមជម្រាបថា បន្ទាប់ពីមានរឿងនេះកើតឡើង គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានហៅនាយក្រឹម និងលោក ណុប ដាណេ សម្របសម្រួលគ្នាដែលទទួលបានលទ្ធផលវិជ្ជមាន ដើម្បីភាពសុខសាន្តនៅក្នុងសង្គមជាតិ៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


