ព័ត៌មានជាតិ
ទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរ ៩ ចំណុចត្រូវបានពលរដ្ឋភូមិហាន់ជ័យលើ ស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់
ប្រជាពលរដ្ឋនៅភូមិហាន់ជ័យលើ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាចំនួន ៩ ចំណុច ដែលជាបញ្ហាប្រឈមដ៏សំខាន់នៅក្នុងមូលដ្ឋាន ដូចជា៖ ទី១- ខ្វះអគារសិក្សាបឋមសិក្សា ២- កំលាំងសន្តិសុខបញ្ជាចរាចរពេលសិស្សចូលរៀន និងចេញពីរៀន ៣- ទប់ស្កាត់បទល្មើសនេសាទពេលទឹកហូរចេញពីព្រែក ៤- ល្បែងអនឡាញ ៥- ផ្លូវលំធ្វើដំណើរ ៦- បូមខ្សាច់ស្រុតដី ៧- ផ្លូវបេតុងមាត់ទន្លេ ៨- រថយន្តធំៗធ្វើដំណើរពេលយប់បើកភ្លើងហ្វាបង្កភាពពិបាកដល់ប្រជាពលរដ្ឋធ្វើដំណើតតាមដងផ្លូវ សុំឲ្យមានភ្លើងបំភ្លឺតាមដងផ្លូវ និងទី ៩- ប័ណ្ណជនមានពិការភាព មិនទទួលបានអត្ថប្រយោជន៍។

ការលើកឡើងនេះ គឺធ្វើឡើងខណៈដែលរដ្ឋបាលខេត្តក្រចេះបានបើកវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកនេះ ដោយមានវត្តមានលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង និងលោក ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីភាព។




ជាការឆ្លើយតប លោក ជុំ កុសល ប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សាដោះស្រាយតាមសំណូមពរទាំង ៩ ចំណុច ក្នុងនោះទី១- ទាក់ទងការខ្វះខាតអគារបឋមសិក្សា នឹងចុះសិក្សាវរៀបចំ ២- នឹងរៀបចំឲ្យមានកំលាំងសន្តិសុខបញ្ជាចរាចរពេលសិស្សចូលរៀន និងចេញពីរៀន បើនៅតែមិនមានកំលាំងសមត្ថកិច្ចបញ្ជាចរាចរទេ លោកបានឲ្យទំនាក់ទំនងទៅលោកអធិការ តាមរយៈលេខទូរសព្ទ៌ 031 599 9991 ទី៣- ពាក់ព័ន្ធការទប់ស្កាត់បទល្មើសនេសាទពេលទឹកហូរចេញពីព្រែក អាចនឹងមានឆក់ល្វែងខ្វះ ដោយលោកបានណែនាំឲ្យកម្លាំងប៉ុស្តិ៍ និងអធិការស្រុកចុះពិនិត្យបន្ថែម ៤- លោកនឹងស្នើរដ្ឋបាលបុស្តិ៍បន្តធ្វើកិច្ចសន្យា ជាមួយហាងកាហ្វេទាំងអស់ពាក់ព័ន្ធល្បែងអនឡាញ ៥- ការស្ថាបនាផ្លូវបានដាក់ដេញថ្លៃរួចហើយ នឹងមានការស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះ ៦- ទាក់ទងការបូមខ្សាច់ នឹងស្នើមេប៉ុស្តិ៍ជួយតាមដាន បើអាជ្ញាប័ណ្ណបូមខ្សាច់អស់សុពលភាពនឹងចាត់វិធានការ ៧- ពាក់ព័ន្ធការស្ថាបនាផ្លូវតាមមាត់ទន្លេ ស្ថិតក្រៅផែនការអភិវឌ្ឍន៍ឃុំ ៨- សំណូមពរបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ នឹងដាក់ចូលក្នុងគម្រោង និងទី៩- ប័ណ្ណមានពិការភាព ហើយមានប័ណ្ណក្រីក្រទៀតទើបទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


