Connect with us

អាជីព

សហគ្រិន​ស្ត្រី​កំពូលៗ ​ដែល​កសាង​ឥទ្ធិពល​កម្រិតពិភពលោក

បានផុស

នៅ

សម័យ​នេះ​ស្ត្រី​មិន​មែន​ដូច​ពាក្យ​ថា​បង្វិល​ចង្ក្រាន​មិន​ជុំ​ទៀត​ឡើយ។ ស្ត្រី​អាច​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដូច​បុរស​ ហើយ​ឡើង​កាន់​តំណែង​ដោយ​បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​ជូន​ពិភពលោក។

ខាងក្រោម​នេះ​ជា​ស្ត្រី​ទាំង ៥ រូប គ្រប់​ជាតិសាសន៍​ដែល​តស៊ូ​ក្រាញននៀល ​បង្ហាញ​គំរូ​ដល់​ស្ត្រី​ដទៃ​ ទោះបី​អ្នក​ខ្លះ​កើត​ក្នុង​គ្រួសារ​ធូរធារ​ក្ដី៖

១. Estina Ang

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាយុ ៦៤ ឆ្នាំ​ ជា​ស្ថាបនិក​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ Ghim Li Group សិង្ហបុរី។ អ្នកស្រី​បាន​ចាប់ផ្ដើម​អាជីវកម្ម​ផលិត​សំលៀកបំពាក់​នៅ​ទស​វត្សរ៍​ឆ្នាំ ១៩៧០ ក្នុង​នាម​ជា​អ្នក​ម៉ៅការ​បន្ត​ដោយ​មាន​ប្រាក់​ត្រឹម​តែ ៣ ០០០ ដុល្លារ​និង​ម៉ាស៊ីនដេរ ៦ ។

សព្វថ្ងៃ​នេះ​ការ​ផ្គត់ផ្គង់​វាយនភណ្ឌ​និង​សំលៀកបំពាក់​គឺ​ជា​ផលិតផល​ធំ​ជាង​គេ​មួយ​នៅ​អាស៊ី​ ដែល​ដឹក​ជញ្ជូន​ប្រមាណ ៦០ លាន​ដុំ​ជា​រៀងរាល់​ឆ្នាំ ​ដោយ​ភាគច្រើន​នៃ​ការ​បញ្ជា​ទិញ​គឺ​បាន​មកពី​អ្នក​លក់​រាយ​ធំ ៗ នៅ​អាមេរិក​ខាង​ជើង ​រួម​ទាំង​ហាង​លក់ទំនិញWalmartនិង​ហាង Chain។

២. Lorraine Belo-Cincochan

អាយុ ៣៩ ឆ្នាំ​នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​ក្រុមហ៊ុន Wilcon Depot ​ហ្វីលីពីន។ ចាប់តាំង​ពី​ការ​លក់​រាយ​ផលិតផល​កែលំអ​គេហដ្ឋាន​និង​ផលិតផល​អគារ​ឈាន​មុខ​គេ​ ​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ នៅ​ខែ​ មិនា ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Belo-Cincochan បាន​ដឹកនាំ​អាជីវកម្ម​គ្រួសារ​រីកចម្រើន​យ៉ាង​ខ្លាំង​បំផុត។

គាត់​ក៏​បាន​បង្កើត​ប្រព័ន្ធ​សៀវភៅ​ដៃ Wilcon និង​ដឹកនាំ​ហាង​របស់​ខ្លួន​រហូត​ដល់​​ទ្រង់ទ្រាយ​ធំ​ ក៏​ដូចជា​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែ​ងាយស្រួល​ក្នុង​ការ​បង់​ប្រាក់​តាម​កាត​ឥណទាន។ ក្រុមហ៊ុន Wilcon បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​កើន​ឡើង ១១ % សម្រាប់​ឆ្នាំ ២០១៧។ ចាប់​តាំង​ពី IPO របស់​ខ្លួន ​ភាគហ៊ុន​បាន​កើន​ឡើង​ទ្វេដង​ដោយ​ផ្ដល់​ឲ្យ​នូវ​មូល​ធន​នីយ​កម្ម​ទីផ្សារ ៨៨៧ លាន​ដុល្លារ។

៣.

ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន Minh Phuong វៀតណាម។ លោកស្រី​ជា​អ្នក​ជំនួញ​អៀនប្រៀន​ម្នាក់​នៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​អភិវឌ្ឍ​ ប៉ុន្តែ​បែរ​ជា​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ លោកស្រី​បាន​បង្កើត​ក្រុមហ៊ុន MP Logistics​ ក្នុង​ឆ្នាំ​ ១៩៩៥ ដែល​ដែល​មាន​ទឹកប្រាក់​ប្រហែល ១ ម៉ឺន​ដុល្លារ​ និង​យានយន្ត​ជាង ១ ០០០ គ្រឿង ​ផ្ដល់​សេវា​បញ្ជូន​បន្ត​ ហើយ​ភាគច្រើន​គឺ​ដឹកជញ្ជូន​តាម​ក្រុមហ៊ុន​ជប៉ុន ​ក៏​ដូចជា​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​និង​មហាសមុទ្រ​ ឃ្លាំង​ស្តុក​ទំនិញ​ និង​គម្រោង​ដឹកទំនិញ​ផ្សេងទៀត។

៤. Miwako Date

អាយុ ៤៦ ឆ្នាំ ជា​ប្រធាន Mori Trust ​ជប៉ុន។ កូនស្រី​របស់​លោក Akira Mori និង​ជា​ចៅ​របស់​លោក Taikichiro Mori ដែល​ជា​ស្ថាបនិក​នៃ​អាណាចក្រ​អចលនទ្រព្យ Mori បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​កាល​ពី ២ ឆ្នាំមុន។

ចាប់តាំង​ពី​ឆ្នាំ ២០០៨ លោកស្រី​បាន​ដឹកនាំ​ការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​ក្នុង​អាជីវកម្ម​សណ្ឋាគារ ​ដោយ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ធំ ៗ ដូចជា Marriott អន្តរជាតិ​និង​ជា​អ្នក​ត្រួសត្រាយ​ហាង​សណ្ឋាគារ Schrager ។

៥. Jyoti Deshpande

អាយុ ៤៧ ឆ្នាំ ​ជាប្រធាន​ការិយាល័យ​​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការ​កម្សាន្ត​ឧស្សាហកម្ម​ពឹងផ្អែក ​ឥណ្ឌា។ Deshpande បាន​ផ្លាស់ប្ដូរ​មុខ​តំណែង​ថ្មី​របស់​គាត់​នៅ​ឯ​ក្រុមហ៊ុន Reliance Industries កាល​ពី​ខែ​មេសា​ ដោយ​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ការ​កម្សាន្ត​ចំនួន ២០ ពាន់​លាន​ដុល្លារ​របស់​ឥណ្ឌា។

គាត់​ទទួល​បាន​អតិថិជន ១៦០ លាន​នាក់​ក្នុង​ក្រុមហ៊ុន Reliance ដោយ​ប្រើ​សេវាកម្ម​អ៊ីនធឺណិត​ល្បឿន​លឿន​ និង​បង្កើត​មាតិកា​ពិសេស​ក្នុង​ទម្រង់​ជា​តន្ត្រី​ភាពយន្ត​ និង​ស៊េរី​ដើម​ចំនួន ១១ ភាសា៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ប្រភព៖forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៦ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម