ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រជុំ បណ្តុះបណ្តាលថ្នាក់បណ្ឌិត និងឋានៈសាស្ត្រាចារ្យ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំ ស្តីពី ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត និងឋានៈសាស្ត្រាចារ្យ នៅតាមគ្រឹះស្ថានឧត្ដមសិក្សា និងវិទ្យាស្ថានជាតិអប់រំ ដើម្បីពង្រឹង និងបង្កើនការទទួលស្គាល់គុណវុឌ្ឍិ ក្នុងគោលដៅធានាឱ្យបាននូវ ការបណ្តុះបណ្តាលប្រកបដោយគុណភាព និងនវានុវត្តន៍។ កិច្ចប្រជុំនេះ ធ្វើឡើង នៅទីស្ដីការក្រសួងអប់រំ យុវជន និង កីឡា នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះផ្ដោតពិភាក្សាសំខាន់លើ ការបង្កើតគោលការណ៍ នៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ ការជ្រើសរើសនិស្សិត កម្មវិធីសិក្សា និងយន្តការពិនិត្យវឌ្ឍនភាព នៃការសិក្សា និងការស្រាវជ្រាវរបស់និស្សិត គុណវុឌ្ឍិសាស្ត្រាចារ្យ គ្រូបង្រៀន និងគ្រូណែនាំ និងគម្រោងស្រាវជ្រាវនិក្ខេបបទ និងការវាយតម្លៃ។

ផែនការគាំទ្រដល់ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត រួមមាន៖
– ផ្តល់ការគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការកែលម្អ និងអនុវត្តកម្មវិធីសិក្សាថ្នាក់បណ្ឌិត
– ផ្តល់ការគាំទ្របច្ចេកទេសដល់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការរៀបចំ និងដំណើរការទស្សនាវដី្តស្រាវជ្រាវ និងជំនាញសរសេរអត្ថបទស្រាវជ្រាវសម្រាប់ការបោះពុម្ពផ្សាយ

– រៀបចំឱ្យមានសៀវភៅណែនាំ ស្តីពី មគ្គុទ្ទេសក៍ស្រាវជ្រាវសម្រាប់គ្រឹះស្ថានឧត្តមសិក្សា
– រៀបចំសៀវភៅណែនាំ ស្តីពី ក្រមសីលធម៌ នៃការស្រាវជ្រាវ និងឧបករណ៍វាយតម្លៃ
– រៀបចំឱ្យមានស្តង់ដានិក្ខេបបទថ្នាក់បណ្ឌិត

– ពិនិត្យតាមដាន និងធ្វើការស្រាវជ្រាវលើដំណើរការ និងគុណភាព នៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតប្រចាំឆ្នាំ
– បង្កើតគណៈកម្មការត្រួតពិនិត្យគុណភាព នៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


