Connect with us

សេដ្ឋកិច្ច

អាមេរិក សម្រេចរក្សាអត្រាការប្រាក់គោលឲ្យនៅដដែល

បានផុស

នៅ

ធនាគារកណ្តាលអាមេរិកបានសម្រេចរក្សាអត្រាការប្រាក់គោលឲ្យនៅដដែល ចំពេលអាមេរិកកំពុងមានកំណើនសេដ្ឋកិច្ច​ និងទីផ្សារ​ការងារល្អ​ រួមជាមួយអត្រាអតិផរណមានកម្រិតល្អប្រសើរផងដែរ ​ទោះបីគោលការណ៍នេះលើសពីគោលដៅរបស់ធនាគារកណ្តាលក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំលើកទី ២ កាលពីថ្ងៃពុធ អត្រាការប្រាក់ត្រូវបានសម្រេចជាឯកច្ឆ័នដោយរក្សានៅកម្រិត ៥.២៥ ភាគរយ ទៅ ៥.៥ ភាគរយដដែល ដោយអត្រានេះមានចាប់តាំងពីខែកក្កដាមកម្ល៉េះ ។

ទាក់ទងជាមួយការក្សាអត្រាការប្រាក់ខ្ពស់នេះ ធនាគារកណ្តាលបានប្រឈមមុខនឹងការរិះគន់មួយចំនួនផងដែរ ដោយសារតែអត្រាការប្រាក់ខ្ពស់ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកប្រឈមហានិភ័យនៃការធ្លាក់ចូលក្នុងវិបត្តិ ។

ប៉ុន្តែទោះជាយ៉ាងណា សេដ្ឋកិច្ចអាមេរិកបានកើនឡើងល្អប្រសើរជាងការរំពឹងទុក ៤.៩ ភាគរយនៅក្នុងត្រីមាសទី៣ ទៅវិញ ។ តួលេខនេះគឺជាការកើនឡើងយ៉ាងខ្លាំងពីត្រីមាសទី២ ដែលត្រូវបានជំរុញដោយទីផ្សារការងារ និងការកើនឡើងនៃថ្លៃចំណាយរបស់អ្នកប្រើប្រាស់ ។

បន្ទាប់ពីសម្រេចរក្សាអត្រាការប្រាក់នេះហើយ ភាគហ៊ុនអាមេរិកក៏បានកើនឡើងខ្ពស់កាលពីថ្ងៃពុធ ។ ក្នុងនោះសន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុន​ Dow បានកើនឡើង ២២១ ពិន្ទុ ឬ ០.៧ ភាគរយ, ភាគហ៊ុន S&P 500 កើនឡើង ១.១ ភាគរយ និងភាគហ៊ុន Nasdaq Composite ខ្ពស់ជាង ១.៦ ភាគរយ ។

ពាក់ព័ន្ធជាមួយអត្រាការប្រាក់​នេះទៀតសោត ប្រធានធនាគារកណ្តាល លោក Jerome Powell និយាយថា ការទាញទម្លាក់អតិផរណាមកកាន់គោលដៅ ២ ភាគរយ គឺត្រូវការរយៈពេលយូរបន្ថែមទៀត ខណៈបច្ចុប្បន្ន អតិផរណាអាមេរិក គឺរក្សានៅអត្រា ៣.៧ ភាគរយ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម