សេចក្ដីជូនដំណឹង
ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារី ១២០ នាក់ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា
ដើម្បីសម្រួលដល់ការស្នាក់នៅដល់សិស្សនិស្សិតនារី ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ និងក្រីក្រ (អាហារូបករណ៍ និងបង់ថ្លៃសិក្សា) ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជ្រើសរើសនិស្សិតស្រីចំនួន ១២០ នាក់ ដើម្បីឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រោមការគិតគូររបស់បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងការជួយសម្រួលដល់ជីវភាពសិស្ស-និស្សិតស្រី ដែលកំពុងមកបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ បានសម្រេចឲ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើការជ្រើសរើសនិស្សិតនារីក្រីក្រអាហារូបករណ៍ និងបង់ថ្លៃសិក្សា ដែលមកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈនៅរាជធានីភ្នំពេញ ឲ្យមកស្នាក់នៅជាបណ្ដោះអាសន្នក្នុងមជ្ឈមណ្ឌល អន្តេវាសិកនិស្សិតនារី សរុបចំនួន ១២០នាក់ ដើម្បីចូលរួមលើកកម្ពស់ស្ថានភាពសិក្សារបស់និស្សិតនារី នៅកម្រិតឧត្ដមសិក្សា។

ជាក់ស្ដែង សម្រាប់ការជ្រើសរើសនេះដែរ ចំពោះសិស្ស-និស្សិតស្រីទាំងអស់ត្រូវដាក់ស្នើរួចបញ្ជូនមកគណៈកម្មការរបស់ក្រសួងឱ្យបានមុនថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីធ្វើការសម្រេចចុងក្រោយ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ