កីឡា
អ្នកគាំទ្រខកចិត្ត ក្រោយការប្រកួតមិត្តភាពរបស់ Inter Miami នៅចិនលុបចោល
ការប្រកួតទេសចរណ៍របស់ក្លិប Inter Miami ដើម្បីផ្សព្វផ្សាយបាល់ទាត់លីគកំពូលរបស់សហរដ្ឋអាមេរិក នៅប្រទេសចិនត្រូវបានលុបចោលត្រឹមតែ៤ថ្ងៃ មុនពេលការប្រកួតដំបូងឈានមកដល់។

ការប្រកួតត្រូវបានកំណត់រួចហើយគឺក្លិប Inter Miami ត្រូវជួបក្លិប Qingdao Hainiu លីគកំពូលរបស់ចិន នៅថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់មកត្រូវជួបក្លិប Chengdu Rongcheng នៅថ្ងៃទី៨ ខែវិច្ឆិកា។
Inter Miami បានស្តីបន្ទោសចំពោះការលុបចោលការប្រកួតដែលរៀបចំដោយ NSN។ ក្លិបមានមហិច្ឆតាពង្រីកការផ្សព្វផ្សាយក្លិបឈានទៅដល់សកលលោក ដើម្បីទាក់ទាញអ្នកគាំទ្រជុំវិញពិភពលោក។ ក្លិបនឹងបន្តស្វែងរកឱកាសអនាគតជាមួយជាមួយអ្នករៀបចំ NSN ដើម្បីរៀបចំការប្រកួត។

ក្លិប Inter Miami បច្ចុប្បន្នមានសន្ទុះនៃការគាំទ្រកើនក្រោយតារាឆ្នើមកីឡាករ Lionel Messi បានផ្លាស់ទៅចូលរួមជាមួយ។ អ្នកគាំទ្ររបស់ Lionel Messi នៅប្រទេសចិនបានខកចិត្តចំពោះការលុបចោលនេះ ដោយសារពួកចង់ឃើញ Idol របស់ខ្លួនដែលទើបឈ្នះពានរង្វាន់ Ballon d’or លើកទី៨៕
ប្រភព៖ Insideworldfootball
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


