ព័ត៌មានជាតិ
ក្រសួងវប្បធម៌អំពាវនាវក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់វប្បធម៌អវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់វប្បធម៌អវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម ដើម្បីរក្សាបាននូវប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិ លើកតម្លៃកិត្យានុភាព
និងការរស់នៅប្រកបដោយ សុខដុមរមនា។

ថ្លែងបិទសិក្ខាសាលាស្តីពី “ការលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ផ្សព្វផ្សាយវីដអូ
និងមាតិកាកម្សាន្តក្នុងបណ្ដាញផ្សាយសង្គមនៅព្រឹកថ្ងៃទី០២វិច្ឆិកានេះ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសល្បៈ បានមានប្រសានស៍ថា ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី
ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា អគ្គស្នងការនគរបាលជាតិ បន្តចូលរួមសហការអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ ព្រមទាំងចាត់វិធានការចាំបាច់នានា ក្នុងគោលដៅរួមមួយ គឺទប់ស្កាត់វប្បធម៌អវិជ្ជមានដែលមានផលប៉ះពាល់ដល់សីលធម៌សង្គម រក្សាបាននូវប្រពៃណី ទំនៀមទំលាប់ អត្តសញ្ញាណជាតិ លើកតម្លៃកិត្យានុភាព និងការសំប្រកបដោយ សុខដុមរមនា។
ទន្ទឹមនឹងនេះ លោកស្រីបានលើកទឹកចិត្តដល់សិល្បករសិល្បការិនី និងប្អូនៗអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមទាំងអស់ត្រូវបញ្ជ្រាបខ្លឹមសារអប់រំទៅក្នុងភាពយន្ត ឬវីដេអូរបស់ខ្លួនដើម្បីរួមទប់ស្កាត់នូវសកម្មភាពមិនល្អផ្សេងៗ ពិសេសលើស្ត្រី និងកុមារដោយត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ និងវជ្ជាជីវៈរបស់ខ្លួនក្នុងការផលិតស្នាដៃដើម្បីយកទៅផ្សព្វផ្សាយនៅតាមបណ្តាញសង្គម។ លើសពីនេះត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្តក្នុងបណ្តាញផ្សព្វផ្សាយសង្គមដែលនាំឲ្យប៉ះពាល់ដល់ប្រពៃណីដ៏ផូផង់របស់ជាតិ និងចូលរួមលើកតម្លៃវប្បធម៌ និងសីលធម៌សង្គមទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិស័ក្តិសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។

លោកស្រីបានបន្តទៀតថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃ និងគ្រួសារខ្មែរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ តាមរយៈការបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ ជាមួយនេះ ក្រោមការដឹកនាំកន្លងមករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ត្រី
និងរយៈពេល២ខែ ១០ថ្ងៃ នៃរាជរដ្ឋាភិបាលថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៅតែចាត់ទុកការលុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារជាកម្មវិធីអាទិភាពដែលគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងការពារជនរងគ្រោះឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលបានរៀបចំនាពេលនេះ នឹងក្លាយជាវេទិកាមួយយ៉ាងសំខាន់ដើម្បីរួមចំណែកលើកកម្ពស់យល់ដឹងជូនដល់ប្អូនសិល្បករសិល្បការិនី ពិសេស អ្នកផលិតមាតិកាកម្សាន្តលើបណ្តាញផ្សព្វផ្សាយសង្គមក្នុងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ និងការផ្ទេរព្រោះបទបង្ហាញលើប្រធានបទនីមួយៗ សុទ្ធតែមានសារសំខាន់ជាចំណេះដឹង និងបទពិសោធន៍ ដែលយើងត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងការបន្តការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដែលជាកត្តាមិនអាចខ្វះបាន។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ គឺក្នុងគោលបំណងដើម្បីធ្វើការអប់រំ ចែករំលែកបទពិសោធន៍ និងបញ្ច្រាបចំណេះដឹងជូនដល់បងប្អូនដែលកំពុងប្រកបរបរជាអ្នកផលិតវីដេអូខ្លី មាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធដើម្បីរួមចំណែកទប់ស្កាត់នូវភាពអនាធិបតេយ្យក្នុងការផ្សព្វផ្សាយស្នាដៃ ឬមាតិកាកម្សាន្ត ក្នុងបណ្តាញផ្សព្វផ្សាយសង្គម ចូលរួមលើកតម្លៃវប្បធម៌
និងពង្រឹងសីលធម៌សង្គម ស័ក្តិសមជាប្រទេសដែលមានសុខសន្តិភាព និងមានការអភិវឌ្ឍ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


