Connect with us

ព័ត៌មានអន្ដរជាតិ

យេម៉ែន បាញ់បង្ហោះដ្រូនផ្ទុកគ្រឿងផ្ទុះជាច្រើន កម្ទេចទីតាំងអ៊ីស្រាអែល ដើម្បីជួយប៉ាឡេស្ទីន

បានផុស

នៅ

ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រឿងផ្ទុះជាច្រើន ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន “បានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើន” ទៅកាន់គោលដៅច្រើនកន្លែងនៅក្នុងប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យរូបនេះបានប្តេជ្ញាថា ក្រុមរបស់លោកនឹងបន្តប្រតិបត្តិការយោធា ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាត្រូវបញ្ឈប់ ហើយនេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម Houthi បាន​ប្រកាស​បាញ់​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រឆាំង​នឹង​អ៊ីស្រាអែល។

ដោយឡែកភាគីអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសនេះទេ ប៉ុន្តែបាននិយាយថា ខ្លួនបានដាក់ពង្រាយទូកកាំជ្រួចនៅក្នុងសមុទ្រក្រហមដើម្បីពង្រឹងការការពាររបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Anadolu

ចុចអាន៖ មនុស្ស ១ពាន់ស្លាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន

ចុចអាន៖ ប្រភពយោធា៖ អ៊ីស្រាអែល បុកទម្លាយខែលការពារជួរមុខរបស់ក្រុមហាម៉ាស់ បានសម្រេចហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម