Connect with us

ព័ត៌មានជាតិ

ពលរដ្ឋដាក់សំណើ និងសំណូមពរជិត៤០ ទៅកាន់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ

បានផុស

នៅ

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កាលពីចុងសប្តាហ៍មុន ប្រជាពលរដ្ឋបានដាក់សំណើ និងសំណូមពរជិត៤០ ដើម្បីឱ្យរកដំណោះស្រាយជូនពួកគតាត់។ ក្នុងនោះ មានសំណើចំនួន១៦ សំណូមពរ ១៩ និងកង្វល់ចំនួន២ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបានចំនួន១៧។ ដោយឡែកសំណើ និងសំណូមពរដែលនៅសេសសល់ ត្រូវបានក្រុមប្រឹក្សាខេត្តយកទៅពិភាក្សាដើម្បីដោះស្រាយបន្តនៅពេលក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តបទុមរតនដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមវត្តមាន លោក ហៃ ងួនលី សមាជិក ក្រុមប្រឹក្សាខេត្ត និងលោក ចាន់ ផល្លី អភិបាលរងខេត្ត កំពង់ចាម។ ចំពោះសំណើ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង រួមមាន បញ្ហាសំរាម ការស្នើសុំដោះស្រាយបញ្ហាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ការស្នើសុំផ្លូវបេតុង ការជួសជុលផ្លូវ និងភ្លើងបំភ្លឺផ្លូវ ការស្នើសុំធ្វើប័ណ្ណក្រីក្រ សំណូមពររបស់អតីតយុទ្ធជន បញ្ហាអត្តចរិតរបស់មន្ត្រីបម្រើសេវាសុខាភិបាល បញ្ហាអត្តសញ្ញាណប័ណ្ណ ផុតសុពលភាព។ល។

លោក ចាន់ ផល្លី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថ កិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានស្នើឡើង។

ជាមួយគ្នានោះ លោក ហៃ ងួនលី តំណាងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ថា «យើងទាំងអស់គា្ន បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត»។ លោកថា ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អ ភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ៕

អត្ថបទ និងរូបភាព ៖  ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

ចំណាត់ថ្នាក់កំពូលអ្នកប្រដាល់ទាំង ៥ ប្រចាំសតវត្សទី ២១ ខណៈ Pacquiao ឈរលេខ២

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

បុរស តៃវ៉ាន់ មួយរូប ​​ខ្សោយតម្រងនោមដោយសារតែនិយមផឹកតែក្រហម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម