ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងមួយរូបនៅអាមេរិក សម្លាប់ខ្លួន ព្រោះបែកធ្លាយរូបភាពតែងខ្លួនជាស្ត្រី
លោកអភិបាលក្រុង Smiths Station នៃរដ្ឋ Alabama ឈ្មោះ Copeland បានសម្លាប់ខ្លួន កាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ក្រោយបែកធ្លាយរូបភាពតែងខ្លួនជាស្ត្រី ។

ដំបូងគាត់បានសុំមិនឲ្យគេហទំព័រផ្សព្វផ្សាយបង្ហោះរូបថតទាំងនេះដែរ ប៉ុន្តែពួកគេបដិសេធ ទើបពីរថ្ងៃក្រោយគាត់សម្លាប់ខ្លួនតែម្ដង ។

ក្រៅពីមុខតំណែងជាអភិបាលក្រុង Smiths Station លោក Copeland ក៏ជាបព្វជិតនៅព្រះវិហារក្បែរនោះផងដែរ ។ គាត់បាននិយាយថា “អ្វីដែលខ្ញុំធ្វើក្នុងជីវិតឯកជនមិនពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំទាំងមូលទេ ។ តើការផាត់មុខ ស្លៀករ៉ូប ប៉ះពាល់អ្វីខ្លះដល់មុខតំណែងអភិបាលក្រុងរបស់ខ្ញុំ? តើវាពាក់ព័ន្ធអ្វីនឹងធ្វើជាអភិបាលក្រុង និងបព្វជិតនោះ?”

ប្រាកដណាស់ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋបានថ្កោលទោសអ្នកដែលផ្សព្វផ្សាយរូបភាពទាំងគ្មានការអនុញ្ញាត ខណៈការធ្វើកោសល្យវិច័យបានធ្វើឡើងរួចហើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ពីឡុតអាមេរិកមិនសប្បាយចិត្តចង់ទម្លាក់យន្ដហោះសម្លាប់ខ្លួនទាំងមានដំណើរជិះពេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


