ព័ត៌មានអន្ដរជាតិ
ពីឡុតអាមេរិកមិនសប្បាយចិត្តចង់ទម្លាក់យន្ដហោះសម្លាប់ខ្លួនទាំងមានដំណើរជិះពេញ
យោងតាមមន្ត្រីក្នុងតំបន់ និងសាក្សីបានឲ្យដឹងថា ពីឡុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska ម្នាក់បានព្យាយាមទម្លាក់យន្ដហោះពាក់កណ្ដាលផ្លូវទាំងដែលមានអ្នកដំណើរជិះពេញ ដោយសារតែពិបាកចិត្តខ្លាំងពេក ។

ជើងហោះហើរដែលមានបញ្ហាគឺធ្វើដំណើរពីទីក្រុង Washington ទៅ San Francisco រដ្ឋ California បើកដោយអាកាសយានិកវ័យ ៤៤ ឆ្នាំ ឈ្មោះ Joseph David Emerson ។
ពេលនោះគាត់ព្យាយាមភ្ជាប់ប្រព័ន្ធពន្លត់អគ្គិភ័យរបស់យន្តហោះ ដែលបណ្ដាលឲ្យសាំងឈប់ហូរទៅកាន់ម៉ាស៊ីន រួចគាំងធ្លាក់តែម្ដង ប៉ុន្តែបំណងនេះមិនបានសម្រេចឡើយ ព្រោះភាពរហ័សរហួនរបស់អាកាសយានិកផ្សេងទៀតជួយដោះស្រាយទាន់ពេល ។

ការិយាល័យមេធាវីស្រុក Multnomah បានបញ្ជាក់ថា លោក Joseph David Emerson កំពុងប្រឈមមុខនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមទាំងការប៉ុនប៉ងមនុស្សឃាតកម្រិតទី ១ ចំនួន ៨៣ ករណី ។ ហើយ FBI នឹងស៊ើបអង្កេតពីស្ថានភាពសុខភាពរបស់ Emerson ដោយឆែកទាំងទូរស័ព្ទ កុំព្យូទ័រ និងបណ្ដាញសង្គម ដើម្បីរកដើមចមនៃបញ្ហាផ្លូវចិត្តរបស់គាត់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ វេជ្ជបណ្ឌិតមហារីកល្បីឈ្មោះនៅអាមេរិក សម្លាប់កូន និងខ្លួនឯង ក្នុងផ្ទះតម្លៃ ១ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


