ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េចំនួន ១៦ កំពុងវិនិយោគលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
តាមរយៈ «លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-កូរ៉េ លើកទី ៥» បានបង្ហាញពីកិច្ចសហប្រតិបត្តិការនិងការវិនិយោគរបស់កូរ៉េលើវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-កូរ៉េ លើកទី ៥ ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះដែលមានលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក ចាង ហូជីន (CHANG Ho-jin) អនុរដ្ឋមន្រ្តីទី ១ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ជាសហប្រធានដឹកនាំកិច្ចប្រជុំ កម្ពុជាកូរ៉េបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន នយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងចំណោមវិស័យផ្សេងទៀត។

ចំពោះវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ដោយសុទិដ្ឋិនិយមអំពីការងើបឡើងវិញជាលំដាប់នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ និងបានសម្ដែងនូវការទុកចិត្តថា តាមរយៈការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-សាធារណរដ្ឋកូរ៉ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងបន្តកើនឡើងថែមទៀត លើសកម្រិតមុនពេលមានជំងឺរាតត្បាតសកលទៅទៀត។ ភាគីកូរ៉េបានទទួលយកទៅពិចារណាសំណើរបស់កម្ពុជា ដែលចង់ឱ្យកូរ៉េបើកចំហទីផ្សារកាន់តែធំជាងមុនសម្រាប់ផលិតផលកសិកម្មកម្ពុជា រួមមានដូចជា ស្វាយ គ្រាប់ស្វាយចន្ទី ម្រេច ម្ទេស ស្រកានាគ ម្នាស់ និងដំឡូងមី។
ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នាដើម្បីទាក់ទាញវិនិយោគកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈវិនិយោគរបស់កូរ៉េលើធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ១៦។ ភាគីទាំងពីរបាន ឯកភាពគ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ភាគីកម្ពុជាបានធ្វើការវាយតខ្ពស់ចំពោះជំនួយរបស់កូរ៉េ និងបានឯកភាពគ្នាពន្លឿនការអនុវត្តគម្រោង «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»។
គួរបញ្ជាក់ថា កម្ពុជានិងកូរ៉េកំពុងពង្រឹងនិងពង្រីកយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ចាប់តាំងពីការតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៧។ ភាគីទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនង ទ្វេភាគីគួរត្រូវដំឡើងកម្រិតឱ្យខ្ពស់ជាងនេះ ដើម្បីឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ធំធេងរវាងប្រទេសទាំងពីរ។
បើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរយៈពេលជាង ២០ ឆ្នាំនេះ វិនិយោគគិនកូរ៉េខាងត្បូងបានមកបោះទុនវិនិយោគនៅកម្ពុជាជិត ៧ ពាន់លានដុល្លាអាមេរិក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


