កីឡា
រកឯណាបាន៣០ថ្ងៃចុងក្រោយ ព្រំ សំណាង ទទួលបានប្រាក់ឧបត្ថម្ភជិត២០០លានរៀល
គិតចាប់តាំងពីថ្ងៃទី១១ ខែតុលា ជាពេលប្រកួតក្នុងកម្មវិធីប៊ូសស្ត្រងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រំ សំណាង ទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជន និងតម្លៃខ្លួនប្រហែលជាជិត២០០លានរៀល។
ក្រោយការប្រកួតជាមួយ ដាវ លីឌុច កីឡាករ ព្រំ សំណាង នៅតែបន្តទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីសប្បុរសជន ទោះជាលទ្ធផលស្មើជាមួយកីឡាករមីយ៉ាន់ម៉ា ដាវ លីឌុច កាលពីថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឧបត្ថម្ភ២លានរៀល។ ឧកញ៉ា ភូ ចាន់ដារិទ្ធ បានឧបត្ថម្ភ១លានរៀល និងលោកស្រី នីម វណ្ណៈ បានឧបត្ថម្ភ២លានរៀល។
នៅយប់ថ្ងៃប្រកួតកាលពីថ្ងៃទី៥ ខែវិច្ឆិកា ព្រំ សំណាង ទទួលបានប្រាក់ឧបត្ថម្ភ៥លានរៀលពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឧបត្ថម្ភ៨លានរៀល។
លោក ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចឧបត្ថម្ភ៨លានរៀល។ អ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានឧបត្ថម្ភ៨លាន, លោក វ៉ា សុធា និងលោកស្រីអគ្គនាយិការទូរទស្សន៍ថោនឧបត្ថម្ភ២លានរៀល, លោក អ៉ី ចំរើន បានឧបត្ថម្ភ២លានរៀល, ឧកញ៉ាតារាចម្រៀង ព្រាប សុវត្ថិ បានឧបត្ថម្ភ៤លានរៀល និងអ្នកឧបត្ថម្ភមួយចំនួនទៀត។
មុនការប្រកួតឧកញ៉ា យ៉ន សេងហាន បានឧបត្ថម្ភដីឡូតិ៍ក្នុងតម្លៃ៩០០០ដុល្លារ (ប្រមាណ៣៦លានរៀល) ដល់ ព្រំ សំណាង។

គ្រាន់តែប្រាក់ឧបត្ថម្ភពីសប្បុរសជនដែលមានឈ្មោះខាងលើមានប្រមាណ៤២លានរៀលដែល ព្រំ សំណាង ទទួលបានដោយមិនទាន់រាប់បញ្ចូលតម្លៃខ្លួន និងប្រាក់ឧបត្ថម្ភពីសប្បុរសជនផ្សេងទៀតដែលមិនត្រូវបានប្រកាសឈ្មោះ។
បូករួមទាំងប្រាក់១០០លានរៀលពីប៊ូសស្ត្រង ព្រំ សំណាង ទទួលបានប្រាក់ឧបត្ថម្ភជិត២០០លានរៀលក្នុងរយៈពេលប្រហែលជា៣០ថ្ងៃចុងក្រោយ។
សរុបប្រាក់ឧបត្ថម្ភ
- សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥លានរៀល
- លោក ថោង ខុន ឧបត្ថម្ភ៨លានរៀល
- លោក ហ៊ួត ហាក់ ឧបត្ថម្ភ៨លានរៀល
- អ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង ឧបត្ថម្ភ៨លាន
- លោក វ៉ា សុធា ឧបត្ថម្ភ២លានរៀល
- លោក អ៉ី ចំរើន ឧបត្ថម្ភ២លានរៀល
- តារាចម្រៀង ព្រាប សុវត្ថិ ឧបត្ថម្ភ៤លានរៀល
- លោក សៅ សុខា ឧបត្ថម្ភ២លានរៀល
- ឧកញ៉ា ភូ ចាន់ដារិទ្ធ ឧបត្ថម្ភ១លានរៀល
- លោកស្រី នីម វណ្ណៈ ឧបត្ថម្ភ២លានរៀល
- ឧកញ៉ា យ៉ន សេងហាន ឧបត្ថម្ភដីឡូតិ៍តម្លៃ៩០០០ដុល្លារ
- ប៊ូសស្ត្រង ឧបត្ថម្ភ ១០០លានរៀល
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?