ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រកាសដាក់ពង្រាយកងរថក្រោះ ទៅប្រទេសនៅជាប់ រុស្ស៊ី
ក្រសួងការពារជាតិអាល្លឺម៉ង់ប្រកាសថា ខ្លួននឹងដាក់ពង្រាយកងរថក្រោះចំនួនពីរ ទៅកាន់ប្រទេសលីទុយអានី ដែលនឹងបង្កើតជាកងពលតូចថ្មី រួមជាមួយនឹងក្រុមសមរភូមិ Forward Presence របស់អង្គការណាតូ ដែលឈរជើងរួចទៅហើយនៅក្នុងប្រទេសបាល់ទិកមួយនេះ ខណៈអង្គភាពថ្មីនេះរំពឹងនឹងលេចចេញជារូបរាងពេញលេញក្នុងឆ្នាំ២០២៥ ជាមួយនឹងយោធាសរុប ៤,៨០០ នាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍ ក្រសួងនិយាយថា “កងរថក្រោះលេខ២០៣ និងកងវរសេនាតូចថ្មើរជើងមេកានិចលេខ១២២ នឹងត្រូវដាក់ពង្រាយជាថ្មី ទៅកាន់ប្រទេសលីទុយអានី។ កងទ័ពបន្ថែម នឹងចូលរួមជាមួយអង្គភាពណាតូដឹកនាំប្តូវេន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ត្រូវបានដាក់ឲ្យដំណើរការ”។
បច្ចុប្បន្ន មានកងទ័ពប្រហែល ១,៧០០ នាក់ មកពីប្រទេសជាសមាជិកណាតូចំនួន៦ ដែលកំពុងឈរជើងនៅប្រទេសបាល់ទិក ហើយក្នុងនោះ មានប្រហែលពាក់កណ្តាលគឺជាកងកម្លាំងអាល្លឺម៉ង់។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានហៅការដាក់ពង្រាយដែលបានគ្រោងទុកនេះថាជា “គម្រោងភ្លើងបញ្ចាំងទៅយុគសម័យមួយ” ហើយលោករដ្ឋមន្ត្រីថែមទាំងបានពន្យល់ថា ជាមួយនឹងការផ្លាស់ប្តូរនេះ ទីក្រុងបែរឡាំង កំពុងព្យាយាមបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវនៅក្នុងតំបន់ស្លាបខាងកើត ដោយសារតែលោកចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងមួយ ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានព្រមានម្តងហើយម្តងទៀត ដល់អង្គការណាតូ ប្រឆាំងនឹងការចល័តកងកម្លាំង ខិតទៅជិតព្រំដែនរបស់ខ្លួន ដោយនិយាយថា ទីក្រុងមូស្គូ នឹងឆ្លើយតប ទៅការបង្កើនយោធានៅអឺរ៉ុបខាងកើត ក្នុងកម្រិតខ្ពស់ជាងរដ្ឋប្រហារគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវក្នុងឆ្នាំ ២០១៤ និងជម្លោះជាបន្តនៅតំបន់ Donbass ទៅទៀត ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រថក្រោះ Leopard ចំនួន១០គ្រឿងទៀត នឹងទៅដល់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


