សន្តិសុខសង្គម
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងហ្វឹកហាត់យុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយជាក់ស្តែងនៅលើផ្ទៃទឹកទន្លេ
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានហ្វឹកហាត់ធ្វើលំហាត់សង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅលើផ្ទៃទឹកជាលើកដំបូងរបស់ខ្លួនក្នុងបំណងដពង្រឹងលើសមត្ថភាពកងកម្លាំងកងទ័ពជាអ្នកសង្គ្រោះ។
ពិធីនេះបានធ្វើឡើងនៅថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅលើផ្ទៃទឹកទន្លេ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា។

ក្នុងពិធីនោះទៀត ក៏មានការចូលរួមពីមេបញ្ជាការរង កងរាជអាវុធហត្ថ ស្នងការរង អភិបាលរងក្រុង និងនាយទា ហានរង និងពលទាហានប្រមាណជា ៦០នាក់ និងរថយន្តយោធា ៧គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង និងកាណូត ១០ គ្រឿង ចូលរួមផងដែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ក្នុងពិធីនោះបានឱ្យដឹងថា ការហ្វឹកហាត់ធ្វើលំហាត់យុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងនៅលើផ្ទៃទឹកនាពេលនេះគឺមានគោលបំ ណងពង្រឹងលើសមត្ថភាពកងកម្លាំងកងទ័ពដែលជាអ្នកសង្គ្រោះ នៅពេលហេតុការណ៍ណាមួយកើតឡើងនៅលើផ្ទៃទឹកក្នុងខេត្តកំពង់ឆ្នាំង។

លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានឱ្យដឹងទៀតថា នេះគឺជាលើកទីមួយហើយ ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកយុទ្ធនាការសង្គ្រោះបន្ទាន់ គឺហ្វឹកហាត់ឱ្យបានរហ័សទាន់ពេលវេលា ខណៈទូកកាណូតចំនួន ១០គ្រឿង ដែលទទួលបានពីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែតបានប្រគល់ជូន ដើម្បីការងារសង្គម និងការងា រជួយសង្គ្រោះបន្ទាន់នូវគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ។
នៅបញ្ចប់ពិធីយុទ្ធវិធីសង្គ្រោះបន្ទាន់ នៅលើផ្ទៃទឹកនោះទៀត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ក៏ដូចជាភ្ញៀវកិត្តិយស បានសំដែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ដែលអនុវត្តបានតាមខ្លឹមសារលំហាត់មេរៀន សិក្សាបានទទួលលទ្ធផលល្អនៅឆ្នាំនេះ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


