ជីវិតកម្សាន្ដ
Lisa រៀបរាប់រឿងរ៉ាវមួយចំនួន ក្រោយឪពុកអញ្ជើញមកទឹកដីកម្ពុជា
Lisa សមាជិកក្រុម BLACKPINK បានផ្ញើរសាមកកាន់អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ថា PSE ក្នុងន័យជួយជំរុញនិងលើកទឹកចិត្តដល់សិស្សនិស្សិតក្នុងសាលាបារាំងមួយនេះ ស្របពេលដែលឪពុករបស់នាងទើបតែអញ្ជើញមកទឹកដីកម្ពុជាកាលពីសប្ដាហ៍មុន។

តាមរយៈគណនីផ្ទាល់ខ្លួនរបស់សមាជិកក្រុម BLACKPINK រូបនេះបានសរសេរយ៉ាងវែងអន្លាយ និងពោរពេញដោយអត្ថន័យមកកាន់សាលាប៉េ អេស អឺ និងអ្នកគាំទ្ររបស់កញ្ញាក្នុងប្រទេសកម្ពុជាទាំងអស់ថា៖
“ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ Lisa សមាជិកនៃក្រុម ????? ????
នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។
អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាត ទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។ នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។ នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការ។
ទោះយ៉ាងណាក៏ដោយ សារជំរុញទឹកចិត្តពី Lisa បានផ្ញើរមកក្នុងពេលដែលមេចុងភៅដ៏ល្បីលោក Marco Brüschweiler ជាឪពុករបស់តារាចម្រៀងកូរ៉េដ៏ល្បីល្បាញនៃក្រុម Blackpink បានធ្វើដំណើរទស្សនកិច្ចការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីស រយៈពេលពេញមួយសប្ដាហ៍ក្នុងមណ្ឌលដោយផ្ទាល់ផងដែរ។

កាលពីសប្ដាហ៍មុន លោកក៏ត្រូវទទួលស្វាគមន៍ដំណើរមកដល់នៃទឹកដីកម្ពុជា ដោយមេចុងភៅដ៏ល្បីរូបនេះបានមកទស្សនាមណ្ឌល PSE ដោយផ្ទាល់ ចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍។ ស្របពេលដែល Lisa ក៏បានចែករំលែកនូវក្ដីស្រឡាញ់ និងចូលរួមជាជំនួយផ្ទាល់ខ្លួនរបស់នាងមកកាន់យុទ្ធនាការសប្បុរសធម៌ ពិសេសនាងក៏បានចែករំលែកនូវសារលើកទឹកចិត្តមកកាន់សិស្សនិស្សិត និងអ្នកគាំទ្ររបស់កញ្ញាទាំងអស់ក្នុងប្រទេសកម្ពុជាផងដែរ។
លើសពីនេះទៀតដែរ សាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ឧបត្ថម្ភគាំទ្រមកកាន់អង្គការ ប៉េ អេស អឺ ហើយក៏សង្ឃឹមយ៉ាងមុតមាំក្នុងការទទួលស្វាគមន៍សមាជិកក្រុម Blackpink មកកាន់មណ្ឌលដោយផ្ទាល់នាពេលអនាគតផងដែរ៕









អត្ថបទ៖ សាង ស្រីល័ក្ខ
ប្រភព៖ PSE
ចុចអាន៖Sandara ទម្លាយអារម្មណ៍តូចចិត្តថា អ្នកគាំទ្រថយចុះ ហើយងាកទៅរក BLACKPINK ជំនួសវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


