ជីវិតកម្សាន្ដ
លេចមុខ Mint ចូលរួមមង្គលការ Mark-Kim ក្រោយល្បីថាមានជម្លោះនឹងគ្នាជាយូរ
ពិធីមង្គលការដ៏អស្ចារ្យ និងកក់ក្តៅបំផុតរបស់គូស្នេហ៍ Mark-Prin និង Kimberly Ann បានប្រារព្ធឡើងជាលើកទីពីឬលើទឹកដីនៃប្រទេសថៃ ក្នុងបរិយាកាសរ៉ូមែនទិកដែលបង្កើតដោយផ្កាកុលាបពណ៌សរាប់ម៉ឺនទងពោរពេញដោយក្តីស្រលាញ់កាលពីថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅ។

ក្នុងពិធីរៀបការរបស់តារាសម្ដែងប្រចាំប៉ុស៍លេខ៣នេះ មានទាំងមិត្តភ័ក្តិជិតស្និតនិងអ្នកក្រៅរង្វង់សិល្បៈកម្សាន្តព្រមទាំងមហាជនចូលរួមយ៉ាងច្រើនកុះករ។ តួយ៉ាង តារាស្រីវ័យក្មេង Mint Chalida និងអ្នកគ្រប់គ្រងកំពូល A Supachai ក៏បានមកចូលរួមអបអរសាទរគូស្នេហ៍ថ្មីថ្មោងផងដែរ។ មុនពេលមានការថតជាមួយគ្នា ទាំងកូនកំលោះនិងកូនក្រមុំបានជជែកជាមួយគ្នាដោយបង្ហាញស្នាមញញឹមពព្រាយ។
តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរវាបានបង្ហាញពីពេលវេលាមួយដែលកម្រឃើញបំផុតរបស់តារារួមទ្រនំប៉ុស៍លេខ៣ជាមួយគ្នា។លើសពីនេះទៀតសោតរូបភាពរបស់អ្នកទាំង៣ត្រូវបានចាត់ទុកថាជាពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
មិនត្រឹមប៉ុណ្ណឹងនោះទេ តារាសម្ដែង Mint Chalida ក៏បានបង្ហោះរូបភាពតាមរយៈ IG ផ្ទាល់ខ្លួនអមជាមួយនឹងចំណងជើងយ៉ាងកក់ក្ដៅថា “អបអរសាទរអ្នកទាំងពីរ #MarkKimThewedding”
ដោយឡែកងាកទៅ A Supachai អតីតអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Mark ហើយត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំតារាសម្ដែងរូបនេះឲ្យចូលក្នុងវិស័យកម្សាន្ត បានសរសេរសារអបអរសាទរ Mark-Kim តាមរយៈ Instagram ផ្ទាល់ខ្លួនរបស់គាត់ថា “សូមអបអរសាទរចំពោះប្អូន Mak និងប្អូន Kim ថ្ងៃនេះជាថ្ងៃដ៏រីករាយសម្រាប់អ្នកទាំងពីរ។ បង A បានឃើញអ្នកទាំងពីរតាំងពីថ្ងៃដំបូង គ្រប់រឿង រហូតដល់ថ្ងៃពិសេសរបស់ប្អូនៗ ដែលបង A ទន្ទឹងមកជាយូរហើយ។
ទោះយ៉ាងណាក៏ដោយ ក្នុងព្រឹត្តិការណ៍នេះ អ្នកគាំទ្រចាប់អារម្មណ៍ធំបំផុតគឺចំពោះតែ Mint Chalida និង Mark-Prin ប៉ុណ្ណោះ! ព្រោះកន្លងមកមានពត៌មានអំពីរអ្នកទាំងពីរថាមិនត្រូវគ្នា ហើយកាលណោះក៏លេចឮចចាមអារ៉ាមថា Mint តាមស្រលាញ់ Mark ថែមទៀតផង។ រហូតធ្វើឲ្យមានជម្លោះកើតឡើងរវាងអ្នកទាំងបី ចាប់តាំងពីពេលនោះមក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa រៀបរាប់រឿងរ៉ាវមួយចំនួន ក្រោយឪពុកអញ្ជើញមកទឹកដីកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


