Connect with us

ព័ត៌មានជាតិ

បារាំង លើកទឹកចិត្ត និងសន្យាគាំទ្របេក្ខភាពកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦

បានផុស

នៅ

នៅក្នុងព្រះរាជសវនាការជាមួយ  សម្ដេចព្រះបរមនាថនរោត្ដមសីហមុនី, ប្រធានធិបតីបារាំង លោក Emmanuel MACRON បានលើកទឹកចិត្ត និងសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។  បន្ថែមពីនេះប្រធានាធិបតី បារាំង បានសន្យាថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដោយក្ដីរីករាយ។  នេះបើតាមលទ្ធផលនៃព្រះរាជសវនាការរវាងសម្ដេចនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រធានាធិបតីបារាំង ដែលចេញដោយក្រសួងការបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
©: Pierre suu

បើតាមលទ្ធផលនៃព្រះរាជសវនាការបានសរសេរថា “ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៏សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី ប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា

ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់ បារាំងនៅអាស៊ី។

©: Pierre suu

ក្នុងព្រះរាជសវនាការដែលប្រារព្ធឡើងក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ ២០២៤។

ពីព្រះរាជសវនាការ ដែលធ្វើឡើងក្នុងវិមានប្រធានាធិបតីបារាំង Élysée  ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានសូមអញ្ជើញ ប្រធានាធិបតីបារាំង និងលោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ ជាការឆ្លើយតប ប្រធានាធិបតីបារាំង លោក Emmanuel MACRON  បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម៕

ដោយ៖ ង៉ិល ណារ៉ាត់

©: Pierre suu
©: Pierre suu
©: Pierre suu
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម