ជីវិតកម្សាន្ដ
Mimi Choo ចង់កាត់បន្ថយការងារខ្លះ ព្រោះជំងឺប្រចាំកាយ
តារាសម្ដែងនិងចម្រៀងម៉ាឡេស៊ី Mimi Choo បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលក្នុងកម្មវិធី Sheng Siong កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ដោយនិយាយថាចង់កាត់បន្ថយការងារខ្លះ ព្រោះជំងឺប្រចាំកាយ ។

តារាស្រីវ័យ ៦៩ ឆ្នាំរូបនេះបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ពេល Lianhe Zaobao ទាក់ទងទៅ គាត់កំពុងសម្រាកនៅសាឡុង ព្រោះវិលមុខដោយសារជំងឺ Meniere ។ ដូច្នេះហើយ Mimi Choo គាត់ចង់កាត់បន្ថយការងារខ្លះ ជាជាងចូលនិវត្តន៍តែម្ដង ប៉ុន្តែបន្តការច្រៀងធម្មតា ។
ជាការពិតណាស់ Choo មានជំងឺ Meniere កាលពីប៉ុន្មានឆ្នាំមុន ហើយទើបតែធូរស្បើយថ្មីៗនេះទេ ។ ជួនកាលអ្នកស្រីត្រូវពន្យារពេលធ្វើការ ឬហាត់ច្រៀងទៀតផង ដើម្បីសម្រាកយូរបន្តិច ។

សូមបញ្ជាក់ថា ជំងឺ Meniere ជាជំងឺដែលបណ្តាលមកពីការបង្កើតសារធាតុរាវនៅក្នុងត្រចៀក ហើយធ្វើឲ្យមានរោគសញ្ញាដូចជា ចង្អោរ, ក្អួត, ស្តាប់មិនសូវឮ, រោទ៍ក្នុងត្រចៀក, ឈឺក្បាល, បាត់បង់តុល្យភាព, និងបែកញើស ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


