ជីវិតកម្សាន្ដ
Michelle ស្ត្រីអាស៊ីដំបូងគេឈ្នះពានរង្វាន់ Oscars តាមពិតជាអតីតបវរកញ្ញាគ្រងមកុដផ្អើលម៉ាឡេស៊ី
Michelle Yeoh ជាស្ត្រីអាស៊ីដំបូងគេក្នុងពិភពលោក និងជាជនជាតិម៉ាឡេស៊ីដែលឈ្នះពានរង្វាន់ Academy Award តារាសម្តែងល្អបំផុត ក្នុងរឿង “Everything Everywhere All at Once” កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា កន្លងទៅ។

យ៉ាងណាមិញមុននឹងក្លាយជាតារាសម្ដែងល្បីល្បាញដូចសព្វថ្ងៃ តារាស្រីរូបនេះបានបន្សល់ទុកការសម្ដែងជាច្រើនតាមរយៈស្នាដៃរបស់គាត់។ កាលពីមុនគាត់ជានារីដ៏ស្រស់ស្អាតម្នាក់ដែលបានគ្រងមកុដបវរកញ្ញាពិភពលោកម៉ាឡេស៊ីឆ្នាំ ១៩៨៣ ហើយថែមទាំងជាតំណាងប្រទេសម៉ាឡេស៊ីក្នុងការប្រកួតបវរកញ្ញាពិភពលោក ក្នុងទីក្រុងឡុងដ៍ ដោយជាប់ចំណាត់ថ្នាក់លេខ ១៨។
ក្រោយឈ្នះមកុដក្លាយជារាជិនីសម្រស់ Michelle ចាប់ផ្ដើមការងារថតផ្សាយពាណិជ្ជកម្មឲ្យ Pierre Cardin ប្រជែងនឹង Jackie Chan និង Chow Yun Fat ហើយក៏មានឱកាសសម្ដែងក្នុងភាពយន្តជំរុំ D&B Films Hong Kong។ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿង The Owl and Dumbo: A Badass Couple ជាមួយ Lin Zhixiang និង Hong Jinbao ។

ត្បិតថាបច្ចុប្បន្នតារាជើងចាស់ Michelle Yeoh ឈានដល់វ័យ៦០ឆ្នាំក្ដី ប៉ុន្តែបើនិយាយពីសម្រស់វិញគាត់ឈរនៅលំដាប់កំពូលក្នុងប្រទេសម៉ាឡេស៊ី និងជារៀមច្បងដ៏មានទេពកោសល្យមួយរូបផងដែរ។ ជាងនេះទៅទៀត គាត់ក៏ជាស្រ្តីអាស៊ីដែលហ៊ានជ្រៀតខ្លួនចូលដល់ទឹកដីហូលីវូដ រហូតសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺមកទល់សព្វថ្ងៃ៕
សូមទស្សនារូបភាពខាងក្រោម៖





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Michelle Yeoh ក្លាយជាស្ត្រីអាស៊ីដំបូងគេប្រចាំប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ Oscars
ចុចអាន៖Pu Praya និង Fan Bingbing ចូលរួមកម្មវិធីតែមួយ ជះសម្រស់ស្អាតមិនចាញ់គ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


