ជីវិតកម្សាន្ដ
Cathryn Lee ត្រូវគេចោទប្រកាន់ពីបទក្លែងបន្លំសមតុល្យធនាគារ ឲ្យគិតថាខ្លួនជាអ្នកមាន
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ អ្នកលេងព្យាណូជនជាតិម៉ាឡេស៊ី និងជា Influencer ដ៏ល្បីម្នាក់ឈ្មោះ Cathryn Lee បានបង្ហោះប្រាប់អ្នកគាំទ្រ ៣ លាននាក់របស់ខ្លួនពីបញ្ហា Facebook កាត់លុយគ្មានមូលហេតុ ។

ពេលនោះ ស្រាប់តែបែកធ្លាយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹករបស់ Cathryn ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង គឺមានចំនួនដល់ទៅ ៨.៧២ លានដុល្លារឯណោះ ។
ការពិតត្រូវបានលាតត្រដាងដោយសារមនុស្សមួយចំនួនសង្កេតឃើញថា ប្រភេទពុម្ពអក្សរសម្រាប់លេខ “៥” និង “៦” មិនស៊ីសង្វាក់គ្នា ថែមទាំងរិះគន់ជំនាញ Photoshop របស់នាងផងដែរ ។

នៅក្នុងការបញ្ចេញមតិ មានបុគ្គលម្នាក់សរសេរថា “ខ្ញុំជាគណនេយ្យករ មិនថាតួលេខនោះមានប្រវែងប៉ុនណាទេ ប្រភេទពុម្ពអក្សរ និងទំហំគួរតែដូចគ្នា” ចំណែកម្នាក់ទៀតនិយាយចំៗថា “ខ្ញុំធ្វើការនៅធនាគារ ហើយអ្វីដែលខ្ញុំអាចនិយាយបានគឺ ក្លែងក្លាយ” ។
បញ្ហាខាងលើធ្វើឲ្យ Cathryn បាក់មុខមិនស្ទើរនោះទេ សូម្បីអ្នកគាំទ្រយូរឆ្នាំរបស់នាងក៏ខកបំណងចំពោះអាកប្បកិរិយាបែបនេះដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បែកធ្លាយ ចំនួនទឹកប្រាក់ក្នុងធនាគារ Influencer ម៉ាឡេស៊ីម្នាក់ ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


