ជីវិតកម្សាន្ដ
រួមរស់ជាមួយគ្នា ១៩ឆ្នាំ Michelle Yeoh និងគូស្នេហ៍វ័យ ៧៧ឆ្នាំ ទើបសម្រេចចិត្តរៀបការ
រួមរស់ជាមួយគ្នាអស់រយៈពេល ១៩ឆ្នាំ តារាសម្ដែងអន្តរជាតិ Michelle Yeoh វ័យ ៦០ឆ្នាំ និងលោក Jean Todt វ័យ ៧៧ឆ្នាំ ទើបតែដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះ។ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរត្រូវបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោយពួកគេភ្ជាប់ពាក្យជាមួយគ្នា តាំងពីអំឡុងឆ្នាំ២០០៤ មក។

ប្រភពពីមិត្តជិតស្និទ្ធបានទម្លាយថា ប្រវត្តិស្នេហ៍រវាង Michelle Yeoh និងស្វាមី គឺពួកគេបានជួបគ្នាជាលើកដំបូងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៤ នៅទីក្រុងសៀងហៃ ប្រទេសចិន។ លុះមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំដដែល Jean Todt បានសុំ Michelle Yeoh រៀបការ ហើយពួកគេក៏បានប្ដូរឈ្មោះមកជាគូដណ្ដឹង និងរួមរស់ជាមួយគ្នាតាំងពីពេលនោះមក។

គួរបញ្ជាក់ថា Michelle Yeoh ជាតារាសម្ដែងដើមកំណើតម៉ាឡេស៊ី ដែលនាងធ្លាប់លេចមុខក្នុងភាពយន្តចិន អាមេរិក និងហូលីវូដជាច្រើនរឿង។ នាងជាតារាស្រីជើងចាស់ដ៏ល្បីល្បាញ និងធ្លាប់ឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមលំដាប់ពិភពលោកទៀតផង។ ដោយឡែកចំពោះ Jean Todt វិញ លោកធ្លាប់ជា CEO របស់ក្រុមហ៊ុនរថយន្ត Scuderia Ferrari និងជាអ្នកជំនួញមួយរូបផងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចុះសំបុត្រអាពាហ៍ពិពាហ៍ ២០ឆ្នាំ កុំកុំ ទើបដឹកដៃភរិយារៀបការយ៉ាងអភិជន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


