Connect with us

ជីវិតកម្សាន្ដ

Snoop Dogg ឈប់ជក់កញ្ឆា បន្ទាប់ពីញៀនអស់រយៈពេលជាច្រើនឆ្នាំ

បានផុស

នៅ

តារារ៉េប Snoop Dogg បានប្រកាសថាគាត់នឹងផ្ដាច់កញ្ឆា បន្ទាប់ពីញៀនអស់រយៈពេលជាច្រើនឆ្នាំ បណ្ដាលឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Calvin Broadus ដែលគេច្រើនហៅថា Snoop Dogg និយាយថា “បន្ទាប់ពីបានពិចារណា និងពិភាក្សាជាមួយគ្រួសាររបស់ខ្ញុំ ខ្ញុំសម្រេចចិត្តផ្ដាច់ថ្នាំជក់ ។ សូមគោរពភាពឯកជនរបស់ខ្ញុំពេលនេះផង ។”

វាពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ព្រោះគាត់ធ្លាប់តែជក់កញ្ឆាមួយថ្ងៃដល់ទៅ ៨០ ដើម ។ មិនតែប៉ុណ្ណោះ កាលពីគាត់ល្បីដំបូងដោយសារចេញអាល់ប៊ុម “The Chronic” ជាមួយ Dr.Dre នៅឆ្នាំ ១៩៩២ ក៏មានរូបស្លឹកកញ្ឆានៅពីលើដែរ ។

តាំងពីល្បីឈ្មោះមកដល់បច្ចុប្បន្ន Snoop Dogg មានទ្រព្យសម្បត្តិប្រមាណ ១៦០ លានដុល្លារ ដែលល្មមឲ្យគាត់សោយសុខអស់មួយជីវិតតែម្ដង ។

បើតាមសេវាប្រឹក្សាជាតិប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ការប្រើប្រាស់កញ្ឆាច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺមហារីកសួត ជំងឺថប់បារម្ភរយៈពេលវែង ភ័យស្លន់ស្លោ និងការយល់ច្រលំ ហើយក៏អាចបង្កើនឱកាសនៃការវិវត្តទៅជាជំងឺវិកលចរិកក្នុងករណីធ្ងន់ធ្ងរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ skynews

ចុចអាន៖ Snoop Dogg ធ្លាប់ចិញ្ចឹមសត្វកន្លាតឡើងធំប៉ុនក្រដាសប្រាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម