Connect with us

ជីវិតកម្សាន្ដ

ឈិនឡុង ប្រកាសជ្រើសតួសម្ដែងជុំវិញពិភពលោក ដាក់ពាក្យក្នុងរឿង THE KARATE KID វគ្គថ្មី

បានផុស

នៅ

ក្រុមហ៊ុន Sony Pictures បានបញ្ចេញវីដេអូឃ្លិបរបស់តារាសម្ដែង Jackie Chan និង Ralph Macchio ដោយអញ្ជើញក្មេងៗស្រករក្រោយជាច្រើននាក់នៅជុំវិញពិភពលោកឲ្យចូលរួមការប្រឡងសម្រាប់វគ្គថ្មីនៃរឿង THE KARATE KID ។

បន្ទាប់ពីអវត្តមានពីភាគចុងក្រោយរហូតដល់ ១៣ ឆ្នាំសម្រាប់ខ្សែភាពយន្តបែប Action Coming of Age រឿង THE KARATE KID នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ផលិតកម្ម Sony Pictures បានបញ្ចេញវីដេអូឃ្លិប ៣៥ វិនាទី ដើម្បីអញ្ជើញយុវជនជុំវិញពិភពលោកបញ្ជូនស្នាដៃរបស់ពួកគេទៅសវនកម្មសម្រាប់វគ្គថ្មីបំផុតរបស់ THE KARATE KID ។

នៅក្នុងវីដេអូឃ្លិបនេះ លេចចេញរូបភាពរបស់តារាសម្ដែងជើងចាស់ ឈិន ឡុង ដែលដើរតួជាលោក ហាន ក្នុងរឿង THE KARATE KID កាលពីឆ្នាំ២០១០ ស្វាគមន៍អ្នកទស្សនាជុំវិញពិភពលោក ហើយនិយាយថាមានព័ត៌មានធំមក សូមរាយការណ៍មុនដោយ Ralph Macchio ​តួ​ជា Daniel LaRusso ក្នុង​រឿងនេះដដែលប៉ុន្តែផលិតនៅ​ដើម​ឆ្នាំ ១៩៨៤ ដោយលោកបាននិយាយបន្ថែម​ថា ព័ត៌មាន​ដែល​នឹង​ត្រូវ​ប្រកាស​នោះ​គឺ​ជា​ព័ត៌មាន​ធំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

អ្នកទាំងពីរបាននិយាយថា ពួកគេនឹងធ្វើការរួមគ្នាដើម្បីសម្តែងក្នុងរឿងថ្មីបំផុត THE KARATE KID ក្នុងឆ្នាំ២០២៤ ដើម្បីដើរតួយ៉ាងសំខាន់នៅក្នុងខ្សែភាពយន្តនេះ។ ប្រសិនបើអ្នកណាម្នាក់ត្រៀមខ្លួនហើយគិតថាពួកគេមានអ្វីមួយពិតពិសេស។ ពួកគេអាចផ្ញើឈុតវីដេអូសវនកម្មរទៅកាន់គេហទំព័រ KarateKidCasting.com។

សម្រាប់អ្នកដែល​គិត​ថា​ត្រៀម​ខ្លួន​ជា​តារា​ហូលីវូដ កុំ​រង់ចាំ! ផ្ញើឈុតសវនកម្មទៅក្រុមផលិត និងសម្ដែងដើម្បីដាក់ពិន្ទុលើការសម្ដែងរបស់លោកអ្នក។ ស្របពេលជាមួយគ្នានេះដែរវគ្គថ្មី Karate Kid គ្រោងនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី ១៣ខែធ្នូ ឆ្នាំ ២០២៤៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖BIGHIT ប្រកាសថា សមាជិក៤រូបរបស់ក្រុម BTS ចាប់ផ្តើមចុះឈ្មោះចូលទាហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម