ជីវិតកម្សាន្ដ
ឈិនឡុង ទាក់ទាញការចាប់អារម្មណ៍ ដោយសារតែមុខមាត់មានសភាពទ្រុឌទ្រោមពេក
កាលពីថ្ងៃទី ២៥ ខែ មករា ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា Jackie Chan ឬទស្សនិកជនកម្ពុជា និយមហៅថា តួ ឈិនឡុង បានបង្ហាញខ្លួន នៅប្រទេសអូស្ត្រាលី ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Australian Open។ វីដេអូឃ្លិបដែលល្បីពេញបណ្ដាញសង្គម Weibo បង្ហាញពីតារាសម្តែងវ័យ ៧១ឆ្នាំ ពាក់អាវយឺតពណ៌ស និងអាវក្រៅពណ៌កាគីបែកត្នោត។
យ៉ាងណា អ្វីដែលធ្វើឲ្យអ្នកទស្សនាហាក់មានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ រូបរាងហត់នឿយ និងមុខចាស់ជរា គឺជាចំណុចដែលគួរឲ្យកត់សម្គាល់បំផុតរបស់តារាក្បាច់គុណចិនរូបនេះ។ ទស្សនិកជនជាច្រើនបានទទួលស្គាល់ថា ពួកគេលែងស្គាល់ Jackie Chan ពេលឃើញរូបភាពទាំងនេះ។ មជ្ឈដ្ឋានមួយចំនួនសង្ស័យថា តារាជើងចាស់មានបញ្ហាសុខភាពដោយសារអាយុច្រើនឬយ៉ាងណា?
នៅក្នុងវីដេអូឃ្លិបមួយផ្សេងទៀត តារាសម្តែងវ័យ ៧១ ឆ្នាំរូបនេះ ហាក់មានភាពរហ័សរហួន រីករាយ និងពោរពេញដោយថាមពល។ Jackie បានផ្តួចផ្តើមគំនិតដើម្បីចាប់ដៃគ្នាជជែកជាមួយកីឡាករវាយកូនបាល់ Alexander Zverev ។លើសពីនេះ តារាប្រុសក៏បានសម្តែងក្បាច់គុន និងក្បាច់គុនល្បុក្កតោ ដើម្បីធ្វើឲ្យបរិយាកាសនៅខាងក្រោយឆាក មានភាពស្រស់ស្រាយផងដែរ។
ក្នុងវ័យ ៧០ ឆ្នាំ Jackie Chan នៅតែប្រឹងប្រែងក្នុងអាជីពជាតារាសម្តែង។ យ៉ាងណាមិញ អ្នកសង្កេតការណ៍និយាយថា លោកបានឆ្លងផុតតំណែងកំពូលរបស់លោកហើយ ហើយលែងជាមុខមាត់ដ៏គួរឲ្យទាក់ទាញនៅ Box Office ក្នុងស្រុកទៀតហើយ។
មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ ភាពយន្តរបស់តារាសម្តែង Panda Plan បានចាកចេញពីរោងកុន បន្ទាប់ពីរកចំណូលបានត្រឹមតែជាង ៣០០ លានយ័ន(៤១,៣៧២,៤៦០ដុល្លារ) ដែលបណ្តាលឲ្យមានការខាតបង់ប៉ាន់ស្មានប្រហែល ១២៥ – ១៣៥លានយ័ន ។
នេះមិនមែនជាការបរាជ័យ Box Office លើកដំបូងរបស់ Jackie Chan ទេ។ គម្រោងខ្សែភាពយន្តជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរបស់តារាដែលកើតក្នុងឆ្នាំ ១៩៥៤ បានធ្លាក់ចូលទៅក្នុងការខាតបង់ទាំងអស់ សូម្បីតែការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ។
ពីរឿង Myth 2, The Outsider, Detective Pu Songling, Dragon Seal Secret សុទ្ធតែបានចែករំលែកជោគវាសនាដ៏កំសត់ដូចគ្នានៅ Box Office ដែលត្រូវបានទស្សនិកជនមិនអើពើ។ តារាសម្តែងខ្លួនឯងបានសារភាពថាក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះគាត់បានខាតបង់ប្រហែល ២ពាន់លានយ័ន ដោយសារតែគម្រោងភាពយន្តដែលបរាជ័យ។ ក្រោយមក នៅឆ្នាំ ២០២៥ ភាពយន្តសកម្មភាពថ្មីរបស់ Jackie Chan Karate Kid: Legends ត្រូវបានចេញផ្សាយជាផ្លូវការហើយ។ គម្រោងនេះបានចេញផ្សាយឈុតខ្លីៗនៅចុងឆ្នាំ ២០២៤ ប៉ុន្តែមិនបានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនច្រើននោះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលិកស្រីម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយរិះគន់ Liu Yifei ធាត់
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៩ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


