ព័ត៌មានអន្ដរជាតិ
ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ គំរាមប្លន់កប៉ាល់ថែមទៀត នៅសមុទ្រក្រហម
ក្រុមឧទ្ទាម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ បានព្រមានថា ពួកគេអាចចាប់យកកប៉ាល់បន្ថែមទៀត បន្ទាប់ពីការទម្លាយវីដេអូមួយ ដែលបង្ហាញពីអ្នកប្រយុទ្ធរបស់ខ្លួន ចុះពីឧទ្ធម្ភាគចក្រដើម្បីប្លន់កប៉ាល់ ក្នុងសមុទ្រក្រហម។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធី រឹបអូសយកកប៉ាល់ដឹកទំនិញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដែលបន្ថែមភាពតានតឹងថ្មីទៀតពីលើសង្គ្រាមនៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែលនិងក្រុមឥស្លាមប៉ាឡេស្ទីន ហាម៉ាស។
កងទ័ពដែលដឹកដោយឧទ្ធម្ភាគចក្រ បានប្លន់កប៉ាល់ Galaxy Leader និងនាវិកអន្តរជាតិ២៥នាក់ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ូធី គំរាមកំណត់គោលដៅលើការដឹកជញ្ជូនរបស់អ៊ីស្រាអែល ដោយសារតែសង្គ្រាម។
ទោះបីជាយ៉ាងណាក៏ដោយ កប៉ាល់នេះត្រូវបានជួលដោយជនជាតិជប៉ុនមួយក្រុម ហើយមានដោតទង់ជាតិ បាហាម៉ាស។

អ្នកថតរូបម្នាក់និយាយថា បច្ចុប្បន្ន កប៉ាល់ Galaxy Leader បានចូលចតនៅកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅភាគពាយព្យប្រទេសយេម៉ែន ហើយមានការយាមកាមយ៉ាងដិតដល់។
សូមបញ្ជាក់ ក្រុមហ៊ូធី បានប្រកាសខ្លួនឯងជាចលនាតស៊ូរបស់សម្ព័ន្ធមិត្តអ៊ីរ៉ង់ ហើយថែមទាំងបាញ់បង្ហោះដ្រូន និងមីស៊ីលជាបន្តបន្ទាប់ សំដៅទៅកាន់ប្រទេសអ៊ីស្រាអែល ទៀតផង។
ដោយឡែក សេតវិមានបង្ហើបកាលពីថ្ងៃអង្គារថា ខ្លួនកំពុងពិចារណា ចាត់ទុកចលនាហ៊ូធី របស់យេម៉ែន ថាជាអង្គការភេរវកម្មសាជាថ្មី បន្ទាប់ពីករណីប្លន់កប៉ាល់នៅសមុទ្រក្រហម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមឧទ្ទាម ហ៊ូធី បញ្ចេញវីដេអូធ្វើសកម្មភាពប្លន់កប៉ាល់ដឹកទំនិញនៅ សមុទ្រក្រហម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


