Connect with us

កីឡា

ជាង២០​ប្រទេសចូលរួម​គុនខ្មែរពិភពលោកចុងសប្តាហ៍នេះ

បានផុស

នៅ

កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ពិភពលោក​ លើក​ទី​៤ នៅ​ថ្ងៃ​ទី​២៦-២៧-២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប ដើម្បី​ពង្រីក​សក្តានុពល​គុន​ខ្មែរ​ទៅ​​លើ​ឆាក​អន្តរជាតិឲ្យ​កាន់​តែ​រីក​ចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ប្រទេស​ជាង​២០​មក​ពី​ជុំ​វិញ​ពិភព​លោក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ពិភព​លោក Kun Khmer World Championship លើកទី​៤ នៅ​ខេត្ត​សៀម​រាប។ ប្រទេស​​​ភាគ​ច្រើន​បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​មក​ចូល​រួម​ប្រកួត ហើយ​ប្រទេស​ខ្លះ​បាន​បញ្ជូន​សមាជិក​មក​ចូល​រួម​ ពី​ព្រោះ​​ព្រឹត្តិការណ៍​នេះ​មិន​មែន​ផ្តោត​លើ​តែ​ការ​ប្រកួត​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​ក៏​មាន​កិច្ច​ប្រជុំ​សំខាន់​ៗ​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរលើ​ពិភព​លោក។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា ការ​ប្រកួត​នេះ​​មាន​ការ​បែង​ចែក​ជា៣​ប្រភេទ​គឺ​កម្រិត​ស្ម័គ្រ​ចិត្ត កម្រិត​ពាក់​កណ្តាល​អាជីព និង​កម្រិត​អាជីព។ ក្នុង​នោះ​មាន​ខ្សែ​ក្រវាត់៤​គ្រឿង និង​មេដាយ​មាស ប្រាក់ សំរិទ្ធ​​គ្រប់​វិញ្ញាសា។

ជា​មួយ​គ្នា​នេះ លោក មៀម រ៉ា ប្រធានសហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ (KKIF) ​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ជាក់​លាក់​​គឺ​មាន​១៥​ប្រទេស​បាន​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត​​ដែល​សរុប​​​កីឡាករ កីឡាការិនី​របស់​ម្ចាស់​ផ្ទះ​កម្ពុជា​មាន​ជាង​៦០​នាក់។ ក្នុង​ចំណោម​វិញ្ញាសា និង​ការ​ប្រកួត​ខ្សែ​ក្រវាត់ មានវិញ្ញាសា​ខ្លះ​មាន​បេក្ខភាព​ច្រើន​នាក់​ដែល​ត្រូវ​ប្រកួត​ជម្រុះ​​ច្រើន​វគ្គ ប៉ុន្តែ​វិញ្ញាសា​ខ្លះ​មាន​បី​ទៅ​​បួននាក់។

ប្រទេស​បាន​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត

  • រុស្ស៊ី មាន​អត្តពលិក​៦​នាក់
  • ឥណ្ឌា អត្តពលិក​​៦​នាក់
  • កាហ្សាស្ថាន មាន​អត្តពលិក​​៤​នាក់
  • អ៉ីរ៉ង់ មាន​អត្តពលិក​៤​នាក់
  • ជប៉ុន មាន​អត្តពលិក​៣​នាក់
  • ហ្វីលីពីន មាន​អត្តពលិក​៥​នាក់
  • ឥណ្ឌូណេស៊ី មាន​អត្តពលិក​៤​នាក់
  • កាមេរ៉ូន មានអត្តពលិក​១​នាក់
  • អូស្ត្រាលី មានអត្តពលិក​១​នាក់
  • ម៉ាឡេស៊ី មាន​អត្តពលិក​១​នាក់
  • អាហ្សង់ទីន មាន​អត្តពលិក​១​នាក់
  • វៀតណាម មាន​អត្តពលិក​១នាក់
  • ថៃ មានអត្តពលិក១នាក់
  • ឡាវ មានអត្តពលិក​១នាក់
  • កម្ពុជា មានអត្តពលិក​២៥​នាក់

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម