Connect with us

ជីវិតកម្សាន្ដ

ទើបទទួលរង្វាន់កិត្តិយសពីស្ដេចអង់គ្លេស ពេលនេះ Lisa បានអាវពិសេសមួយទៀតពីម្ចាស់ក្លិបអ្នកមានបារាំង PSG

បានផុស

នៅ

លោក Al Khelaifi ជាម្ចាស់ក្លិប Paris Saint-Germain បានថតរូបជាមួយ Lisa សមាជិកក្រុម BLACKPINK ក្នុងការប្រកួត UEFA Champions League និងបង្ហាញវត្ថុអនុស្សាវរីយ៍ជូនដល់នាងក្នុងនាមជាភ្ញៀវដ៏ពិសេស។

ក្រោយពីទទួលរង្វាន់កិត្តិយសពីស្ដេចអង់គ្លេសមិនបានប៉ុន្មានថ្ងៃផង Lisa បានបង្ហាញមុខយ៉ាងភ្ញាក់ផ្អើល ចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Champions League ដែលជាជំនួបរវាងក្រុម Paris Saint-Germain និងក្រុម Newcastle United នៅកីឡដ្ឋាន Parc des Princes ទីក្រុងប៉ារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះដែរកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណនីខាងក្លិបបានសរសេរសារមួយស្វាគមន៍ Lisa ថា “ថ្ងៃនេះយើងមានភ្ញៀវពិសេស ក្នុងការប្រកួត UEFA Champions League នៅកីឡដ្ឋាន Parc des Princes”។

បន្ថែមពីលើការចូលរួមការប្រកួតសំខាន់ៗ តាមរូបភាពនោះគេអាចមើលឃើញថាលោក Al Khelaifi បានផ្តល់នូវអាវបាល់ទាត់ពណ៌ទឹកប៊ិច ដែលមានលេខ ៧៥ ជាមួយនឹងស្គ្រីនទង់ជាតិបារាំងនៅខាងក្រោយ រួមជាមួយឈ្មោះ Lisa ជាភាសាអង់គ្លេសផងដែរ។

លើសពីនេះក្លិប PSG ក៏បានបង្ហោះរូបថត Lisa ពេលកំពុងមើលការប្រកួតបាល់ទាត់ក្នុងរូបភាពផ្សេងៗ ដែលអាចឲ្យអ្នកគាំទ្របានឃើញពីភាពដ៏គួរឲ្យស្រលាញ់របស់នាង និងភាពជិតស្និតរវាងសមាជិកក្រុម BLACKPINK និងប្រធានក្លិប។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួត UEFA Champions League នេះ អ្នកដែលចាប់អារម្មណ៍ដោយសម្ងាត់បានប្រទះឃើញ Frédéric Arnault ដែលជាមហាសេដ្ឋីដ៏ល្បីល្បាញ និងកំពុងមានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយ Lisa ក៏ចូល​រួម​ទស្សនា​ការ​ប្រកួត​ដ៏​សប្បាយ​នេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖សម្រស់របស់ Kim Yoo Jung ពីតារាកុមារីតូច ទៅជាតួឯកស្រីល្បីល្បាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម