ព័ត៌មានជាតិ
សំណង់អគារចំនួនពីរ សាងភាពលេចធ្លោកណ្តាលក្រុងព្រះសីហនុ
សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃចំនួនពីរសាងភាពលេចធ្លោ ជាទីចាប់អារម្មណ៍ទាក់ទាញភ្នែកអ្នកទេសចរនៅក្រុងព្រះសីហនុ។
នៅកណ្តាលក្រុងព្រះសីហនុសំណង់អគារខ្ពស់ៗសាងសង់ឡើងយ៉ាងព្រោងព្រាត។ នៅក្នុងចំណោមសំណង់អគារខ្ពស់ៗដ៏ទាក់ទាញជាច្រើន ឃើញថាសំណង់អគារចំនួនពីរបានក្លាយជាទីចាប់អារម្មណ៍របស់មហាជននិងភ្ញៀវទេសចរដែលមកកម្សាន្តនៅក្រុងព្រះសីហនុ។
សំណង់ដ៏ខ្ពស់មួយដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរមានទីតាំងប្របតាមមាត់សមុទ្រ ស្ថិតនៅនៅតាមបណ្តោយមហាវិថី ២ ធ្នូ គឺមជ្ឍមណ្ឌលកម្សាន្ត Xihu resort hotel។ អគារនេះជាមណ្ឌលកម្សាន្តចម្រុះដែលរួមបញ្ចូលទាំងសណ្ឋាគារ និងកន្លែងកម្សាន្តផ្សេងៗ។

មជ្ឍមណ្ឌលកម្សាន្ត Xihu resort hotel
ដោយឡែកអគារដូចទឹករលកជីងសាង ក៏ជាសំណង់អគារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនៅក្រុងព្រះសីហនុដែលស្ថិតនៅមិនឆ្ងាយពីមជ្ឍមណ្ឌលកម្សាន្ត Xihu resort hotel ដែលតែងតែទាក់ភ្នែកអ្នកទេសចរដែលដើរកម្សាន្តក្នុងក្រុងឆ្នេរសមុទ្រមួយនេះ។ ជាមួយការរចនារូបរាងដូចទឹករលក អគារនេះបម្រើមុខងារជាសណ្ឋាគារដ៏ទំនើបលំដាប់ផ្កាយ ៥។

សណ្ឋាគារជីងសាង រចនារូបរាងដូចទឹករលក
នៅខេត្តព្រះសីហនុមានសំណង់អគារខ្ពស់ៗជាង ១ ពាន់សំណង់។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។ នៅក្នុងចំណោមសំណង់អគារដ៏ច្រើនស្អេកស្កះមានសំណង់ខ្លះបានសង់ទុកចោលមិនទាន់រួចរាល់នៅឡើយ។
ដើម្បីជំរុញឱ្យអគារជាប់គាំងមានប្រតិបត្តិការនិងដំណើរការសាងសង់ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង និងស្ថាប័នដើម្បីបង្កើតយន្តការដោះស្រាយបញ្ហាអគារដែលជាប់គាំងមិនទាន់សាងសង់រួចដើម្បីអាចបន្តដំណើរការគម្រោងសាងសង់ឡើងវិញ។
រាជរដ្ឋាភិបាលដាក់ចេញវិធានការនិងគោលនយោបាយលើកទឹកចិត្តដល់ម្ចាស់អគារ ឬគម្រោងវិនិយោគដើម្បីជំរុញការវិនិយោគបង្កើតតម្រូវការនិងបង្កើនទំនុកចិត្ត ខណៈដែលខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជារៀបចំផែនការមេប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


